ឯកឧត្តម សុខ លូ បន្ត​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ជាង​០១​ពាន់​នាក់​នៅក្នុង​សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង

ថ្ងៃព្រហស្បតិ៍ 19 ឧសភា 2022, 8:6

​ខេត្តបាត់ដំបង​! កាលពី​រសៀល​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២២ ឯកឧត្តម សុខ លូ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ក្រុង​បាត់ដំបង បាន​បន្ត​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​កាប់​គោ​ថ្មី សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ចំនួន ១,៥០៥​នាក់ ដែល​រៀបចំ​ធ្វើឡើង​នៅ​ទីតាំង​០២​ផ្សេងគ្នា ដែល​ក្នុងនោះ​នៅ​ផ្សារ​ទំនើប​ភួ​ពុ​យ ចំនួន ៧៥៥​នាក់ និង​នៅ​វត្ត​ទួល​ដូន​ប៉ុក ចំនួន ៧៥០​នាក់ ។

 

​ឆ្លៀត​ក្នុងឱកាស​នោះដែរ ឯកឧត្តម សុខ លូ បាន​នាំយក​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្តបាត់ដំបង និង​លោកជំទាវ ដែល​សម្ដេច​តែងតែ​គិតគូរ​ដល់​សុខទុក្ខ​ប្រជាពលរដ្ឋ នៅក្នុង​ខេត្តបាត់ដំបង​ជានិច្ច និង​បាន​ផ្ដាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ចូរ​ថែរក្សា​សុខភាព​ឱ្យបាន​ល្អ តាមរយៈ​ការហូប​ស្អាត រស់នៅ​ស្អាត និង​ពិសារ​ទឹកស្អាត និង​ត្រូវ​បន្ត​សំអាត​បរិស្ថាន​សណ្ដាប់ធ្នាប់​តាម​ផ្ទះ​ឱ្យ​ស្អាត​ជានិច្ច ហើយ​សម្រាប់​ការបោះឆ្នោត​ក្រុមប្រឹក្សា ឃុំ សង្កាត់ នាពេល​ខាងមុខនេះ សូម​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​ចំពោះ​ប្រជាពលរដ្ឋ​គ្រប់​អាយុ​បោះឆ្នោត ដើម្បី​បំពេញ​តួនាទី​ក្នុងនាម​ជា​ប្រជាពលរដ្ឋ​គំរូ​សម្រាប់​សង្គមជាតិ​។​

 

​ឯកឧត្តម សុខ លូ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​សូម​ថែរក្សា​សន្ដិភាព ដែល​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​សម្ដេច​ខិតខំ​ស្វែងរក​មធ្យោបាយ​គ្រប់បែបយ៉ាង​ដើម្បី​ប្រទេស​មាន​សុខសន្ដិភាព ហើយ​បើសិនជា​រក្សាបាន​នូវ​សុខសន្ដិភាព​នេះ នឹងធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​មានការ​រីកចម្រើន អភិវឌ្ឍន៍​ឈានទៅ​មុខ​បន្តទៀត ជាពិសេស​នឹង​ក្លាយជា​ប្រទេស​អភិវឌ្ឍន៍​នា​ឆ្នាំ​២០៥០​ខាងមុខនេះ ។

 

​ឯកឧត្តម ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ​រួចរាល់ សូម​រួសរាន់​ទៅ​បន្ត​ទទួល​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដូ​ស​ទី​៤ ក្រោយ​រយៈពេល​៣-៤​ខែ​បន្ទាប់ពី​ចាក់​ដូ​ស​ទី​៣​រួចរាល់ នៅតាម​មណ្ឌល​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដែល​នៅ​ជិត​ផ្ទះ​ប្រជាពលរដ្ឋ​រស់នៅ ឬ​អាចមក​ទទួល​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​បាន​ភ្លាមៗ ដោយ​រដ្ឋបាល​ខេត្តបាត់ដំបង​បានធ្វើ​ការរៀបចំ​ក្រុមគ្រូពេទ្យ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នៅ​ទីកន្លែង​សំណេះសំណាល​ផ្ទាល់​តែម្ដង ដោយ​ប្រជាពលរដ្ឋ​មិន​ពិបាក​វិលត្រឡប់​មកចាក់​សារជាថ្មី​ម្ដងទៀត ៕​

ឯកឧត្តម សុខ លូ បន្ត​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ជាង​០១​ពាន់​នាក់​នៅក្នុង​សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង
ឯកឧត្តម សុខ លូ បន្ត​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ជាង​០១​ពាន់​នាក់​នៅក្នុង​សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង
ឯកឧត្តម សុខ លូ បន្ត​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ជាង​០១​ពាន់​នាក់​នៅក្នុង​សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង
ឯកឧត្តម សុខ លូ បន្ត​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ជាង​០១​ពាន់​នាក់​នៅក្នុង​សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង
ឯកឧត្តម សុខ លូ បន្ត​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ជាង​០១​ពាន់​នាក់​នៅក្នុង​សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង
ឯកឧត្តម សុខ លូ បន្ត​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ជាង​០១​ពាន់​នាក់​នៅក្នុង​សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង
ឯកឧត្តម សុខ លូ បន្ត​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ជាង​០១​ពាន់​នាក់​នៅក្នុង​សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង
ឯកឧត្តម សុខ លូ បន្ត​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ជាង​០១​ពាន់​នាក់​នៅក្នុង​សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង
ឯកឧត្តម សុខ លូ បន្ត​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ជាង​០១​ពាន់​នាក់​នៅក្នុង​សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង

PLB Banner on article detail

អត្ថបទពេញនិយម