សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បន្តទទួលថវិកាវិភាគទានរបស់សប្បុរសជន ដើម្បីអបអរខួបលើកទី ១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២

ថ្ងៃអង្គារ 24 ឧសភា 2022, 16:0

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានរៀបចំពិធីប្រគល់-ទទួលថវិកាវិភាគទានដើម្បីអបអរខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ ក្រោមប្រធានបទ "ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៏"។

 វិធីនេះដែរប្រារព្ធធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម សុខ លូ  អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាត់ដំបង ដោយមានការអញ្ចើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា និងសប្បុរសជនជាច្រើនរូប ។

លោក កុសុម សុភីនារ៉ា នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត បានរាយការណ៍អំពីលទ្ធផលសកម្មភាពការងាររយៈពេល ៥ខែ ឆ្នាំ២០២២មកនេះ កាកបាទក្រហមកម្ពុជារួមជាមួយសាខាខេត្ត និងអនុសាខា បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់គ្រួសាររងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ និងការថែទាំសុខភាពក្នុងសហគមន៍ សរុបបានចំនួន ៥០លើក ស្មើ ៣,៥៨៩គ្រួសារ ក្នុងនោះរងគ្រោះដោយសារគ្រោះមហន្តរាយចំនួន ៤៦គ្រួសារ ភ្លើងឆេះផ្ទះ ១៣ខ្នងផ្ទះ ចូលរួមបុណ្យសព ៤នាក់ក្នុងនោះ រន្ទះបាញ់ស្លាប់ ២នាក់ ជនមានពិការភាព ១៤៦នាក់ និងការងារថែទាំសុខភាពក្នុងសហគមន៍រួមមានគ្រួសារក្រីក្រ ២,៩២២គ្រួសារ ស្ត្រីមេម៉ាយ ៣៣នាក់ ចាស់ជរាអត់ទីពឹង ៣១៨នាក់ អ្នកមានជំងឺ ៣៤នាក់ ស្រ្តីសម្រាលកូននិងមានផ្ទៃពោះ ៥០នាក់ អ្នករស់នៅជាមួយមេរោគ អេដស៍ ៦នាក់ ជំងឺអេដស៍ ១៥នាក់ កុមាកំព្រា ៨នាក់ និងឧបទ្ទវហេតុផ្សេងៗផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់ក្រុមប្រតិបត្តិសាខា អនុសាខា ទាំងអស់នៅក្នុងខេត្តបាត់ដំបង  ដែលបានអនុវត្តយ៉ាងផុសផុល និងយកចិត្តទុកដាក់ខ្ពស់ចំពោះការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាក្នុងការជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋដែលជួបនូវបញ្ហាផ្សេងៗដែលកើតមានឡើងនៅតាមមូលដ្ឋានរបស់គាត់។

ក្នុងនាមគណៈកិត្តិយសសាខា ដែលមានឯកឧត្តម សន្តិបណ្ឌិត សុខ ផល ប្រធានកិត្តិយសាខាគណៈកម្មាធិការសាខា មន្រ្តីប្រតិបត្តិសាខា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង ព្រមទាំង សប្បុរសជនជិតឆ្ងាយទាំងអស់ដែលបានចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកជាមួយនិងការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដើម្បីបន្តអនុវត្តការងារមនុស្សធម៌នេះជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលគាត់ជួបនូវគ្រោះមហន្តរាយផ្សេងៗបានទាន់ពេលវេលា។

 ឯកឧត្តម ក្នុងនាមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានប្តេជ្ញាចំពោះមុខសប្បុរសជនថា និងយកចិត្តទុកដាក់ប្រើប្រាស់វិភាគទានដ៍សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។

នៅក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង សូមអំពាវនាវ សម្តេច ឯកឧត្តម លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ជាសប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន មេត្តាឧបត្ថម្ភគាំទ្រដោយសទ្ធាជ្រះថ្លាដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបងដើម្បីបន្តផ្តល់សេវាកម្មមនុស្សធម៌ជួយដល់ជនងាយរងគ្រោះ និងរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ ពិសេសប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងបន្តពង្រឹងភាពធន់សហគមន៍។

សូមបញ្ជាក់ផងដែរថា ថវិកាដែលសប្បុរសជនបានជួយឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង  ដើម្បីអបអរខួបលើកទី១៥៩ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២នេះ សរុបចំនួន ៥,២២២ ដុល្លារ និង ១១២,៧១១,៤០០រៀល និងមីចំនួន ៥០០កេស (សរុបជារួមគិតត្រឹមថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២២នេះ សាខាទទួលបានសរុប ៤៤៨,០០២,១០០រៀល និង ៨១,៤៨៣.៥០ ដុល្លារអាមេរិកផងដែរ )។

PLB Banner on article detail

អត្ថបទពេញនិយម