សម្តេចក្រឡាហោម ស ខេង ជួបសំណេះសំណាលជាមួយនិវត្តន៍ជនស៊ីវិលនិងនិវត្តន៍ជនអតីតយុទ្ធជន ជាង ៣០០០នាក់នៅក្រុងបាត់ដំបង

ថ្ងៃអង្គារ 17 ឧសភា 2022, 13:10

ខេត្តបាត់ដំបង! នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិវត្តន៍ជនស៊ីវិលចំនួន១៦០៥នាក់ និងនិវត្តន៍ជនអតីតយុទ្ធជន ចំនួន ១៤៤៧នាក់ នៅក្រុងបាត់ដំបង ។

 នាឱកាសនោះដែរ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍សម្តែងនូវការដឹងគុណចំពោះបងប្អូននិវត្តន៍ជនស៊ីវិល និងនិវត្តន៍ជនអតីតយុទ្ធជន ប្រជាជន និងបងប្អូនអ្នកស្នេហាជាតិ ដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជនកម្ពុជានៅគ្រប់ដំណាក់កាល។

សម្តេចក្រឡាហោម មានប្រសាសន៍បន្តថា កម្ពុជាធ្លាប់បានឆ្លងកាត់នូវដំណាក់កាលបត់បែនជាប្រវត្តិសាស្ត្រជាច្រើន និងបានទទួលរងនូវមហាវិនាសកម្មបំផ្លិចបំផ្លាញជាតិ ទុក្ខសោកដោយអំពើរំលោភឈ្លានពានពីសំណាក់មជ្ឈដ្ឋានខាងក្រៅជាបន្តបន្ទាប់ ដោយ ឡែកក្នុងរបប០៣ឆ្នាំ ០៨ខែ និង២០ថ្ងៃ ប៉ុលពតបានធ្វើឱ្យកម្ពុជាវិនាសហិនហោចខ្ទេចខ្ទីទាំងសេដ្ឋកិច្ច សង្គមកិច្ច ទាំងវប្បធម៌ អរិយធម៌ ដែលជាដួងព្រលឹងរបស់ជាតិ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានា។ល។ ប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈត្រូវទទួលរងនូវទារុណកម្មលើសសត្វធាតុ បង្អត់អាហារ បង្ខំឱ្យធ្វើការជាទម្ងន់ទាំងថ្ងៃទាំងយប់ និងត្រូវបានកាប់សម្លាប់យ៉ាងសាហាវព្រៃផ្សៃបំផុត ធ្វើឱ្យគ្រប់ក្រុមគ្រួសារត្រូវរងទុក្ខវិនាសបែកបាក់ ព្រាត់ប្រាស់ និងឈឺចាប់ខ្លោចផ្សារគ្មានអ្វីប្រៀបផ្ទឹម។

 សម្តេចបានបន្ថែមថាទីណាមានការឈ្លានពាន មានការជិះជាន់ កាប់សម្លាប់ ទីនោះត្រូវ តែមានការតស៊ូ រើបម្រាស់ដាច់ខាត ហើយតាមរយៈការធ្វើចលនាតស៊ូរំដោះជាតិ រំដោះអាយុជីវិតទាំងអស់នេះហើយ ដែលបានបន្សល់ទុកកេរមរតកដ៏ថ្លៃថ្លាជាសច្ចធម៌ប្រវត្តិសាស្ត្រដ៏មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជាទាំងមូលនោះគឺថ្ងៃជ័យជំនះជាប្រវត្តិសាស្ត្រ ៧មករា ១៩៧៩ ដែលជាការបើកនូវទំព័រសករាជថ្មីនៃកម្ពុជា ហើយវិនាសកម្មដែលបន្សល់ពីរបបដ៏សាហាវនិងសង្គ្រាមអូសបន្លាយជិតពីរទសវត្សបានបន្សល់ ទុកនូវកុមារកំព្រា ស្ត្រីមេម៉ាយ ជនពិការ និងការបែកបាក់ ព្រាត់ប្រាស់គ្រួសារ ជាច្រើនរាប់មិនអស់។

សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍បន្ថែមថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយឈ្នះ ឈ្នះ ១៩៩៨ ធ្វើឱ្យកម្ពុជាទាំងមូលបានឯកភាពទាំងស្រុង គ្រប់កម្លាំងប្រដាប់អាវុធ និងអតីតយុទ្ធជន នៃភាគីទាំងអស់នៅក្នុងជម្លោះបានធ្វើសមាហរណកម្មមកក្រោមដំបូល រាជរដ្ឋាភិបាលកម្ពុជាតែមួយដែលជាមូលដ្ឋានគ្រឹះបង្កើតបាននូវសុខសន្តិភាពមានស្ថិរភាពនយោបាយពេញលេញគ្របដណ្ដប់លើផ្ទៃប្រទេស ជាលក្ខណៈសម្បត្តិមូលដ្ឋាន សំខាន់បំផុត សម្រាប់បន្តការអភិវឌ្ឍលើគ្រប់វិស័យ និងបានបង្កលក្ខណៈឱ្យរាជរដ្ឋាភិបាល អនុវត្តគោលនយោបាយជាតិ ដើម្បីតបស្នងចំពោះគុណបំណាច់ដ៏ថ្លៃថ្លារបស់និវត្តន៍ជនស៊ីវិល និងនិវត្តន៍ជនអតីតយុទ្ធជន ដែលបានធ្វើពលិកម្មក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។

សម្តេចក្រឡាហោម ស ខេង សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា អាចជ្រោងសភាពការណ៍ បានលើគ្រប់វិស័យ រក្សាបាននូវស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការការពារជាតិមាតុភូមិ និងធានានូវភាពអនុគ្រោះ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម លទ្ធិប្រជាធិតេយ្យ នីតិរដ្ឋ និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋកាន់តែត្រូវបានលើកកម្ពស់។

បន្ថែមពីនេះ សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានដាក់ចេញនិងអនុវត្តគោលនយោបាយលើកស្ទួយវិស័យនិវត្តជនស៊ីវិល និងនិវត្តន៍ជន អតីតយុទ្ធជន រួមមានៈការផ្តល់សម្បទានដីសង្គមកិច្ច, ការផ្តល់ប្រាក់បេឡាមរណៈសង្គ្រោះ, ការផ្តល់ប្រាក់ធានារ៉ាប់រងសង្គម, ប្រាក់បូជាសព និងប្រាក់ឧបត្ថម្ភមួយលើកដំបូង, ការបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ, ការកសាងផ្ទះជូនអតីតយុទ្ធជននិងគ្រួសារអតីតយុទ្ធជនក្រីក្រ, គោលការណ៍ប្រឡងប្រណាំងបីល្អ, ការបង្កើតគណៈកម្មការអភិវឌ្ឍន៍សហគមន៍អតីត យុទ្ធជនតាមមូលដ្ឋាន, ការបង្កើតសមាគមមនុស្សចាស់សម្រាប់ប្រជាជនទូទៅ។

រាជរដ្ឋាភិបាល បានប្រកាន់ខ្ជាប់នូវគោលការណ៍បែងចែកភោគផល អភិវឌ្ឍន៍ដោយ សមធម៌ តាមរយៈបង្កើនការវិនិយោគសាធារណៈ លើហេដ្ឋានរចនាសម្ព័ន្ធ គមនាគមន៍ដឹកជញ្ជូន ធារាសាស្ត្រ កសិកម្ម ឧស្សាហកម្ម អភិវឌ្ឍន៍ជនបទ អប់រំ សុខាភិបាល ។ ល។

 សម្តេច បានអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ និងសប្បុរសជនទាំងឡាយ ចូលរួមជំរុញកិច្ចការលើកស្ទួយសុខុមាលភាព និវត្តន៍ជនស៊ីវិល និងនិវត្តន៍ជនអតីតយុទ្ធជនឱ្យមានជីវភាពប្រសើរឡើងថែមមួយកម្រិតទៀត ៕

PLB Banner on article detail