ពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់នៅស្រុករុក្ខគីរី

ថ្ងៃពុធ 25 ឧសភា 2022, 14:7

​ខេត្តបាត់ដំបង​! គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ជាច្រើន​គ្រាប់​ត្រូវបាន​ពលរដ្ឋ​ប្រទះឃើញ​ខណៈដែល​ពួកគាត់​ចុះ​គាស់​ដី​ដើម្បី​ដាំដំឡូង​។​

 

​លោក យោល យ៉​ម អាយុ ៥៩​ឆ្នាំ​ជា​កសិករ​រស់នៅ​ចំនុច​រណ្តៅ​បេ ស្ថិតក្នុង​ភូមិ​ស្វាយ​យ៉ ឃុំ​មុ​រា​ហ៍ ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង បានអោយដឹងថា នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២២​នេះ គ្រួសារ​លោក​បាននាំគ្នា​ចុះទៅ​គាស់​ដី​ដើម្បី​ដាំដំឡូង​ក៏បាន​ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​ជាច្រើន​គ្រាប់ បន្ទាប់មក​ក៏បាន​រាយការណ៍​អោយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​មុខរា​ហ៍​ដើម្បី​ប្រមូលយក​។

 

​បន្ទាប់ពី​សមត្ថកិច្ច​ចុះទៅ​ប្រមូល ក៏បាន​ពិនិត្យឃើញថា គ្រាប់​យុទ្ធភណ្ឌ​ទាំងអស់នោះ​មាន -​គ្រាប់​ប្រភេទ ៦០​មី​លី​ម៉ែត្រ​ចំនួន ១៨​គ្រាប់ ដែល​ផលិត​នៅ​ប្រទេស​ចិន  -​ក្បាល​គ្រាប់​ចំនួន ១៧​គ្រាប់​ និង​គីប​បំបែក ចំនួន​០៩​គ្រាប់ បន្ទាប់មក​ផ្នែក​ជំនាញ​បាន​រាយការណ៍​ជូនទៅ​អង្គភាព​កំចាត់មីន​ដើម្បី​ចុះមក​យកទៅ​រក្សាទុក​ផងដែរ​។​

 

ពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់នៅស្រុករុក្ខគីរី

PLB Banner on article detail

អត្ថបទពេញនិយម