ប្រទះឃើញ​វត្ថុ​បុរាណ​ជាច្រើន​នៅតាម​រណ្ដៅ​សីមា​ចាស់​ក្នុង​វត្ត​សុវណ្ណ​ភូមិ ហៅ​វត្ត​តា​លាស់​ថ្មី​

ថ្ងៃព្រហស្បតិ៍ 19 ឧសភា 2022, 8:5

​ខេត្តបាត់ដំបង​! វត្ថុ​បុរាណ​ជាច្រើន ដែល​ផលិត​ចេញពី​ដី​ដុត ស្ពាន់ សំរិទ្ធ ប្រាក់ និង​ដែក ត្រូវបាន​ប្រទះឃើញ​តាម​រណ្ដៅ​សីមា​ចាស់ ក្នុង​វត្ត​សុវណ្ណ​ភូមិ ហៅ​វត្ត​តា​លាស់​ថ្មី ក្នុងស្រុក​មោងឫស្សី ខណៈដែល​ក្រុម​ជាង​ធ្វើ​ការរុះរើ​ព្រះវិហារ​ដែលមាន​សភាព​ចាស់​ទ្រុឌទ្រោម ដើម្បី​សាងសង់​ព្រះវិហារ​ថ្មី​។​

​ក្រោយ​មានការ​ភ្ញាក់ផ្អើល​ប្រទះឃើញ​វត្ថុ​បុរាណ​ខាងលើ នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២២ ឯកឧត្តម សុខ លូ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង និង​ក្រុមការងារ​ជំនាញ​មកពី​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ មន្ទីរ​ធម្មការ និង​សាសនា បាន​អញ្ជើញ​ចុះទៅពិនិត្យ​ជាក់ស្តែង ដែលជា​បឋម​លោក​អនុប្រធាន​ការិយាល័យ​បេតិកភណ្ឌ នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​បញ្ជាក់ថា សម្រាប់​វត្ថុ​បុរាណ​ដែល​ត្រូវបាន​ប្រទះឃើញ​នៅពេលនេះ​រួមមាន
-​បំណែក​កុលា​ភាជន៍ ចំនួន​២០​បំណែក (​ធ្វើ​ពី​ដី​ដុត​)
-​បំណែក​ជើងពាន ចំនួន​១៥​បំណែក (​ស្ពាន់​១២ សំ​រិ​ន្ធ​៣)
-​កាក់​សៀម ចំនួន​១៣​កាក់ (​ស្ពាន់​)
-​កាក់​ឥណ្ឌូចិន ចំនួន​៣៣​កាក់​(​ប្រាក់​)
-​ដន្លាប់​តូច ចំនួន​១(​ប្រាក់​)
-​ក្រវិល​មួយ​ចំហៀង (​ស្ពាន់​)
-​ចិញ្ចៀន ចំនួន​១​វង់​(​ស្ពាន់​)
-​ប្រាក់​ឌួង ១​ចំហៀង (​ប្រាក់​)
-​កណ្ដឹង ចំនួន​២ (​ស្ពាន់​លាយ​)
-​បំណែក​ដែក (​ប្រហែល​ដង​ដាវ​) ចំនួន​១​ដុំ​(​ដែក​)
-​កាក់​ប្រាក់​រូប​មាន់ ចំនួន ៣,៥៩០​កាក់ (​ប្រាក់​)
-​ហិប​ប្រាក់ ចំនួន​១
-​សន្លឹក​ប្រាក់ ចំនួន​១​បន្ទះ ។​

​ក្នុងនោះដែរ​ឯកឧត្តម សុខ លូ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ថា ដោយមាន​ការឯកភាព​ពី​លោកគ្រូ​ចៅអធិការ អាចារ្យ គណៈកម្មការ និង​ឧបាសក ឧបាសិកា ពុទ្ធ​បរិ​ស័​ទ្ធ​ដែល​បាន​ចូលរួម​នៅទីនេះ គឺ​នឹង​ប្រគល់​ភារកិច្ច​ទៅ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត ដោយ​សហការ​ជាមួយ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​វត្ត​សុវណ្ណ​ភូមិ ដើម្បី​ថែរក្សា​វត្ថុ​បុរាណ​ដែល​ត្រូវបាន​ប្រទះឃើញ​នាពេលនេះ ដើម្បី​ថែរក្សា​ចុះបញ្ជី​ទុក​ជាស​ម្ប​តិ្ត​បេតិកភណ្ឌ​ជាតិ និង​រក្សាទុក​នៅ​សារមន្ទីរ​ខេត្តបាត់ដំបង ក្រោយ​ពេលដែល​ក្រុមការងារ​ជំនាញ​បានធ្វើ​កំណត់ហេតុ និង​របាយការណ៍​អំពី​វត្ថុ​បុរាណ​នេះ​ច្បាស់លាស់​ទើប​បញ្ជូនទៅ​សារមន្ទីរ​ខេត្ត ហើយនឹង​រៀបចំ​កម្លាំង​ការពារ​វត្ថុ​បុរាណ​ដែល​រក្សា​ទុកជា​បណ្ដោះអាសន្ន​នៅ​វត្ត​តា​លាស់​ថ្មី​នេះ ។​

 ឯកឧត្តម​បាន​បន្តទៀតថា បើ​ថ្ងៃ​ណាមួយ វត្ត​សុវណ្ណ​ភូមិ ហៅ​វត្ត​តា​លាស់​ថ្មី​មាន​ព្រះវិហារ​ច្បាស់លាស់​និង​អាច​រៀបចំ​សារមន្ទីរ​ក្នុង​វត្ត គឺអាច​រក្សាទុក​វត្ថុ​បុរាណ​នេះ នៅ​សារមន្ទីរ​ក្នុង​វត្ត​បាន​ដើម្បី​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ​បាន​មើលឃើញ​បាន​ស្គាល់​អំពី​វត្ថុ​បុរាណ​នេះ​ដែលជា​អនុស្សាវរីយ៍​ត្រូវបាន​ប្រទះឃើញ​ពេល​កំពុង​សាងសង់​ព្រះវិហារ​ថ្មី ។

​គួរបញ្ជាក់​ផងដែរ​ថា វត្ត​សុវណ្ណ​ភូមិ ហៅ​វត្ត​តា​លាស់​ថ្មី​នេះ ត្រូវបាន​កសាងឡើង​នៅ​អំឡុង​ឆ្នាំ​១៧១០ ដោយឡែក​ព្រះវិហារ​ចាស់​កសាង​ដំបូង​គេ​នៅ​សតវត្ស​ទី​១៨ ហើយក៏​ត្រូវបាន​បំផ្លិចបំផ្លាញ​ទាំងស្រុង​នៅ​អំឡុងពេល​របប​ប្រល័យពូជសាសន៍​ប៉ុលពត  ក្រោយមក ដោយសារ​បន្សល់ទុក​នូវ​គំនរ​ចាស់ៗ លោកតា លោកយាយ ពុទ្ធបរិស័ទ ដែល​រស់នៅ​តំបន់​នោះ​ក៏បាន​ឯកភាពគ្នា​សាងសង់​ព្រះវិហារ​ថ្មី​ជា​លើក​ទី​២​ឡើងវិញ នៅ​ឆ្នាំ​១៩៩០ ប៉ុន្តែ​ដោយសារ​ព្រះវិហារ​ចាស់​នេះ សាងសង់​ខុស​បច្ចេកទេស ធ្វើឱ្យ​បាក់ស្រុត និង​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ផង​នោះ ដូចនេះ​គណៈកម្មការ​វត្ត អាចារ្យ ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​វត្ត ក៏បាន​ប្រជុំ​សម្រេច​រុះរើ​ព្រះវិហារ​ចាស់​ដែល​សាងសង់​នៅ​ឆ្នាំ​១៩៩០​នេះ ដើម្បី​សាងសង់​ព្រះវិហារ​ថ្មី​ឲ្យ​ស្របតាម​បច្ចេកទេស​ត្រឹមត្រូវ ៕

PLB Banner on article detail

អត្ថបទពេញនិយម