​អបអរសាទរ​ ខេត្ត​ព្រះសីហនុ បាន​ស្ថាបនា​ផ្លូវ​ថ្មី​មួយ​ខ្សែ​ទៀត​ពី​ពយ​តា​មូង​(​កន្ទុយ​នាគ​) ឆ្ពោះ​មក​ផែ​៥០២ ដោយមាន​ការគាំទ្រ​ពី​ប្រមុខ​រាជរដ្ឋាភិបាល

ថ្ងៃព្រហស្បតិ៍ 21 មករា 2021, 8:31

(​ខេត្ត​ព្រះសីហនុ​)៖ មហាជន​មានការ​ងឿ​យ​ឆ្ងល់ និង​ភ្ញាក់ផ្អើល​ជាខ្លាំង​បន្ទាប់ពី​ឃើញ​គ្រឿង​ចាក់​កាយ​ដី​សម្រុក​ចាក់​លុប​ចូល​ផ្នែក​ខ្លះ​ក្នុង​សមុទ្រ នៅ​ម្តុំ​កន្ទុយ​នាគ នា​រសៀល​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១​នេះ ។​

 

​បើ​យោងតាម​ការបញ្ជាក់​ពី​លោក​ឃាង ភារ​ម្យ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ បាន​ថ្លែងប្រាប់​លោក​ សោម ភ័​ក្រ​ត្រា និពន្ធ​នាយក​SNTV​ថា សូម​សាធារណៈជន​កុំ​យល់ច្រឡំ នេះ​គឺជា​ការ​អភិឌ្ឍន៍ និង​សមតិ​ផល​ថ្មី​មួយទៀត នៃ​ការស្ថាបនា​ផ្លូវ​ថ្មី​មួយ​ខ្សែ​ទៀត។​

 

​លោក​បាន​បន្តថា ផ្លូវ​ថ្មី​មួយ​ខ្សែ​នេះ​មាន​ប្រវែង​សរុប​១០៣៤​ម៉ែត្រ ទំហំ​១០.២៥​មែត្រ ហើយ​គម្រោង​ស្ថាបនា​ផ្លូវ​ពយ​តា​មូង​នេះ គឺ​បាន​សិក្សា​ពី​ផលប៉ះពាល់ និង​លក្ខខណ្ឌ​បច្ចេកទេស​យ៉ាង​ហ្មត់ចត់ ដោយ​ប្រជុំ​ឆ្លង​យោបល់​ថ្នាក់ដឹកនាំ​ជាច្រើនលើក ហើយ​ទទួលបាន​ការឯកភាព​គាំទ្រ​ពី​ក្រុមប្រឹក្សា​ខេត្ត​ផងដែរ​។​

 

​ជាពិសេស​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​គាំទ្រ​គម្រោង​នេះ នឹង សង្ឃឹមទុក​ថា​ផ្លូវ​ថ្មី​មួយ​ខ្សែ​នេះ និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​ពលរដ្ឋ​ក្នុងការ​ធ្វើដំណើរ​ឆ្លងកាត់ និង​ទាក់ទាញ់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មកលេង​កំសាន្ត​ក្នុង​ខេត្ត​ព្រះសីហនុ​កាន់តែច្រើន ៕

​អបអរសាទរ​ ខេត្ត​ព្រះសីហនុ បាន​ស្ថាបនា​ផ្លូវ​ថ្មី​មួយ​ខ្សែ​ទៀត​ពី​ពយ​តា​មូង​(​កន្ទុយ​នាគ​) ឆ្ពោះ​មក​ផែ​៥០២ ដោយមាន​ការគាំទ្រ​ពី​ប្រមុខ​រាជរដ្ឋាភិបាល
​អបអរសាទរ​ ខេត្ត​ព្រះសីហនុ បាន​ស្ថាបនា​ផ្លូវ​ថ្មី​មួយ​ខ្សែ​ទៀត​ពី​ពយ​តា​មូង​(​កន្ទុយ​នាគ​) ឆ្ពោះ​មក​ផែ​៥០២ ដោយមាន​ការគាំទ្រ​ពី​ប្រមុខ​រាជរដ្ឋាភិបាល
​អបអរសាទរ​ ខេត្ត​ព្រះសីហនុ បាន​ស្ថាបនា​ផ្លូវ​ថ្មី​មួយ​ខ្សែ​ទៀត​ពី​ពយ​តា​មូង​(​កន្ទុយ​នាគ​) ឆ្ពោះ​មក​ផែ​៥០២ ដោយមាន​ការគាំទ្រ​ពី​ប្រមុខ​រាជរដ្ឋាភិបាល
​អបអរសាទរ​ ខេត្ត​ព្រះសីហនុ បាន​ស្ថាបនា​ផ្លូវ​ថ្មី​មួយ​ខ្សែ​ទៀត​ពី​ពយ​តា​មូង​(​កន្ទុយ​នាគ​) ឆ្ពោះ​មក​ផែ​៥០២ ដោយមាន​ការគាំទ្រ​ពី​ប្រមុខ​រាជរដ្ឋាភិបាល
​អបអរសាទរ​ ខេត្ត​ព្រះសីហនុ បាន​ស្ថាបនា​ផ្លូវ​ថ្មី​មួយ​ខ្សែ​ទៀត​ពី​ពយ​តា​មូង​(​កន្ទុយ​នាគ​) ឆ្ពោះ​មក​ផែ​៥០២ ដោយមាន​ការគាំទ្រ​ពី​ប្រមុខ​រាជរដ្ឋាភិបាល
​អបអរសាទរ​ ខេត្ត​ព្រះសីហនុ បាន​ស្ថាបនា​ផ្លូវ​ថ្មី​មួយ​ខ្សែ​ទៀត​ពី​ពយ​តា​មូង​(​កន្ទុយ​នាគ​) ឆ្ពោះ​មក​ផែ​៥០២ ដោយមាន​ការគាំទ្រ​ពី​ប្រមុខ​រាជរដ្ឋាភិបាល
​អបអរសាទរ​ ខេត្ត​ព្រះសីហនុ បាន​ស្ថាបនា​ផ្លូវ​ថ្មី​មួយ​ខ្សែ​ទៀត​ពី​ពយ​តា​មូង​(​កន្ទុយ​នាគ​) ឆ្ពោះ​មក​ផែ​៥០២ ដោយមាន​ការគាំទ្រ​ពី​ប្រមុខ​រាជរដ្ឋាភិបាល

PLB Banner on article detail