តម្លៃ​សាំង​ធម្មតា ២៩៥០​រៀល​/​លី​ត្រ ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០

ថ្ងៃអង្គារ 15 កញ្ញា 2020, 10:52

​ក្រសួងពាណិជ្ជកម្ម នៅថ្ងៃនេះ បានចេញ​សេចក្តីជូនដំណឹង ស្តីពី​តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​តាម​ស្ថានីយ ក្នុងប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី​១៦ ដល់ ៣០ ខែកញ្ញា ឆ្នាំ​២០២០ តម្លៃ​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​អន្តរជាតិ ៣១៣៨​រៀល​/​លី​ត សម្រាប់​សាំង​ធម្មតា និង ២៧៩១​រៀល​/​លី​ត សម្រាប់​ប្រេងម៉ាស៊ូត​។


​ដើម្បី​ជួ​យស​ម្រូ​ល​ដល់​ជីវភាព​របស់​ប្រជាជន និង​ដោយបាន​រួមចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា ចំនួន​៤​សេន​/​លីត្រ​។

 

ដូចនេះ​ចាប់ពី​ថ្ងៃទី​១៦ ដល់ ៣០ ខែកញ្ញា ឆ្នាំ​២០២០  នឹង​ចុះមក ២៩៥០​រៀល​/​លីត្រ សំរាប់​សាំង​ធម្មតា និង តម្លៃ​ប្រេងម៉ាស៊ូត​នៅត្រឹម​តម្លៃ ២៦០០​រៀល ក្នុង​មួយ​លីត្រ​៕

តម្លៃ​សាំង​ធម្មតា ២៩៥០​រៀល​/​លី​ត្រ ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០
តម្លៃ​សាំង​ធម្មតា ២៩៥០​រៀល​/​លី​ត្រ ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០
តម្លៃ​សាំង​ធម្មតា ២៩៥០​រៀល​/​លី​ត្រ ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០

PLB Banner on article detail