កម្ពុជា ត្រៀម​នាំចេញ​អង្ករ​៣​ម៉ឺន​តោន ទៅ​ទី​ម័​រ​ខាងកើត​

ថ្ងៃព្រហស្បតិ៍ 11 មិថុនា 2020, 8:36

​កម្ពុជា បានរៀបចំ​ត្រៀម​អង្ករ ចំនួន ៣០.០០០ តោន រួចជាស្រេច សម្រាប់​នាំចេញ​ទៅ​ប្រទេស​ទី​ម័​រ​ខាងកើត និង​ស្នើសុំ​ឲ្យ​សហ​ភាគី​ទី​ម័​រ​ខាងកើត​ពិនិត្យ​លទ្ធភាព និង​ផ្ដល់ដំណឹង​ជូន​ដល់​កម្ពុជា​វិញ​។ នេះ​បើតាម​ការលើកឡើង​ដោយ​ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម អើ​មេ​នេ​ហ្គី​ល​ដូ គូ​ប៉ា ឡូ​ប៉េ​ស ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ទី​ម័​រ​ខាងកើត ប្រចាំ​នៅ​កម្ពុជា កាលពីពេល​ថ្មីៗ​នេះ​។​

 

​ថ្លែង​បែបនេះ បន្ទាប់ពី​ឯកឧត្តម​ឯកអគ្គរដ្ឋទូត បានធ្វើការ​កត់សម្គាល់​នូវ​បំណង​ក្នុងការ​នាំចូល​អង្ក​រក​ម្ពុ​ជា​ទៅ​ប្រទេស​ទី​ម័​រ​ខាងកើត ដើម្បី​ផ្គត់​ផ្គង​ទៅ​ទីផ្សារ​ទី​ម័​រ​ខាងកើត ក្រោយពី​បញ្ហា​ជាប់គាំង​នយោបាយ​នៅ​ប្រទេស​ទី​ម័​រ​ខាងកើត ត្រូវបាន​ដោះស្រាយ​។​

 

​ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ដ្រី ក៏បាន​លើកឡើង​ពី​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្ដីពី​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ដែល​បាន​ចុះហត្ថលេខា​រួចហើយ និង​ស្នើសុំ​ឲ្យ​ព​ន្លឿ​ន​ការអនុវត្ត​អនុស្សរណៈ​នេះ ដើម្បី​ផលប្រយោជន៍​ប្រទេស​ទាំង​ពីរ​។​

 

​ឯកឧត្តម​រដ្ឋមន្ដ្រី ក៏បាន​សម្ដែង​ការស្វាគមន៍​ដល់​វិស័យ​ឯកជន​នៃ​ប្រទេស​ទី​ម័​រ​ខាងកើត បើក​រោងចក្រ​កិនស្រូវ​នៅ​កម្ពុជា ដើម្បី​នាំចេញ​អង្ករ​ទៅ​ទី​ម័​រ​ខាងកើត​វិញ​ផងដែរ​៕

កម្ពុជា ត្រៀម​នាំចេញ​អង្ករ​៣​ម៉ឺន​តោន ទៅ​ទី​ម័​រ​ខាងកើត​
កម្ពុជា ត្រៀម​នាំចេញ​អង្ករ​៣​ម៉ឺន​តោន ទៅ​ទី​ម័​រ​ខាងកើត​

PLB Banner on article detail