​កម្ពុជា​-​ឥណ្ឌា ឯកភាព​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​

ថ្ងៃព្រហស្បតិ៍ 9 កក្កដា 2020, 10:36

​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​លោកស្រី ម៉ា​នី​កា ជេន ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា ​កាលពីថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០២០ បាន​ជួបពិភាក្សា​ការងារ​ពី​ការពង្រីក​ទំនាក់ទំនង​ពាណិជ្ជកម្ម​​ និងលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា។

 

​ក្នុងជំនួប​នោះ ឯកឧត្តម​រដ្ឋមន្ត្រី និង​លោកស្រី​ឯកអគ្គរដ្ឋទូត បានកត់សម្គាល់​ពី​កំណើន​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ហើយ​បាន​ឯកភាពគ្នា​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ ដោយ​ចាប់ផ្ដើម​ពី​ការបង្កើត​ក្រុមការងារ​រួម​ពាណិជ្ជកម្ម និង​ការវិនិយោគ​កម្ពុជា​-​ឥណ្ឌា​។​

 

​ឯកឧត្តម ក៏បាន​ផ្តួចផ្តើម​កិច្ចពិភាក្សា​គ្នា​ពី​លទ្ធភាព​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី កម្ពុជា​-​ឥណ្ឌា​។ ភាគី​ទាំងពីរ​មើលឃើញថា ការ​ឈានទៅ​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី នឹង​ជួយ​បង្កើន​ទំហំ​ពាណិជ្ជកម្ម និង​ផលប្រយោជន៍​រវាង​ប្រទេស​ទាំងពីរ ផងដែរ។

 

​ក្នុងជំនួប​នេះដែរ ឯកឧត្តមក៏បានស្នើ​សុំ​ភាគី​ឥណ្ឌា ជួយផ្ដល់​ប្រឹក្សា​យោបល់​លើ​ការគ្រប់គ្រង​គុណភាព​អាហារ​ហា​ឡា​ល (Halal) ដើម្បី​ជា​ផលប្រយោជន៍​ដល់​ប្រជាជន និង​ភ្ងៀ​វ​អន្ដរជាតិ​ឥស្លាម​នៅ​ប្រទេស​កម្ពុជា៕​

​កម្ពុជា​-​ឥណ្ឌា ឯកភាព​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​
​កម្ពុជា​-​ឥណ្ឌា ឯកភាព​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​
​កម្ពុជា​-​ឥណ្ឌា ឯកភាព​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​

PLB Banner on article detail