ក្រសួង កំណត់​តម្លៃ​ប្រេងសាំង​ធម្មតា ៣ ០៥០​រៀល ក្នុង​១​លីត្រ ចាប់ពី​ថ្ងៃទី​១-១៥

ថ្ងៃសុក្រ 2 តុលា 2020, 7:17

ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម នៅ​ព្រឹក ថ្ងៃទី​១ តុលា នេះ បាន​ជូនដំណឹង ស្តីពី​ការកំណត់ថ្លៃ​ប្រេងឥន្ធនៈ ត្រូវ​លក់រាយ​តាម​ស្ថានីយ ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០ ដោយ​សាំង​ធម្មតា​ត្រូវ​លក់​តម្លៃ ៣,០៥០​រៀល ក្នុង​មួយ​លីត្រ និង​ម៉ា​ស៊ូ​ត​លក់​ក្នុងតម្លៃ ២,៦០០​រៀល ក្នុង​១​លីត្រ​។

 

សូមបញ្ជាក់ថា ផ្អែក​តាម​តម្លៃ​ធ​ម្យ​ម​ប្រេង​ឥន្ទ​នៈ​លើ​ទីផ្សារ​អត្តរ​ជាតិ ថ្លៃ​លក់រាយ​ប្រេង​ឥន្ទ​នៈ ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០ នឹងត្រូវ​លក់ ៣ ២០២​រៀល និង​តម្លៃ​ប្រេងម៉ាស៊ូត លក់ ២ ៧៧៦​រៀល ក្នុង​មួយ​លីត្រ​។​

 

​ការកំណត់​បែបនេះ គឺ​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រជាជន និង​ដោយមាន​ការរួមចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បានសម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា ចំនួន​៤​សេន​ដុល្លារ ក្នុង​មួយ​លីត្រ​៕​

ក្រសួង កំណត់​តម្លៃ​ប្រេងសាំង​ធម្មតា ៣ ០៥០​រៀល ក្នុង​១​លីត្រ ចាប់ពី​ថ្ងៃទី​១-១៥
ក្រសួង កំណត់​តម្លៃ​ប្រេងសាំង​ធម្មតា ៣ ០៥០​រៀល ក្នុង​១​លីត្រ ចាប់ពី​ថ្ងៃទី​១-១៥

PLB Banner on article detail