ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-​ថៃ កើនឡើង​២​ភាគរយ​

ថ្ងៃច័ន្ទ 24 សីហា 2020, 11:55

​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ថៃ នៅតែ​ទទួលបាន​កំណើន​វិជ្ជមាន​នៅ​ឆមាស​ទី ១ ឆ្នាំនេះ ដោយមាន​កំណើន​ជាង ២ ភាគរយ ទោះបីជា​ការរីក​រាលដាល​ជំងឺ​កូ​វីដ ១៩ បង្ក​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ចពិភពលោក និង​តំបន់​ក៏ដោយ​។​

 

​តួលេខ​នាយកដ្ឋាន​ពាណិជ្ជកម្ម​បរទេស​របស់​ប្រទេស​ថៃ បាន​បង្ហាញថា ដោយសារតែ​ការរីក​រាលដាល​ជំងឺ​កូ​វីដ ១៩ ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន​របស់​ប្រទេស​ថៃ​ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ​បាន​ធ្លាក់ចុះ ៩,១៨ ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​នៅ​ឆមាស​ទី ១ ដោយសារតែ​វិធាន​ការបិទ​ប្រទេស និង​ការ​ថមថយ​សេដ្ឋកិច្ច​របស់​បណ្ដា​ប្រទេសជិតខាង​។​

 

​ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា និង​ថៃ​បាន​កើន​ឡើងដល់ ៩,៤១ ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំ ២០១៩ កើនឡើង ១២ ភាគរយ​ធៀប​នឹង ៨,៣៨ ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំ ២០១៨៕​

ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-​ថៃ កើនឡើង​២​ភាគរយ​

PLB Banner on article detail