តោះ​មក​ស្គាល់​ ​រម្ម​ណី​យ​ដ្ឋាន​ធម្មជាតិ​លំដាប់​កំពូល​នៅ​កម្ពុជា​ ​ស្ថិតនៅ​ជួរភ្នំក្រវ៉ាញ

ថ្ងៃពុធ 4 កញ្ញា 2019, 18:47

​Shinta​ ​Mani​ ​Wild​ ​រមណីយដ្ឋាន​ប្រណីត​នេះ​ ​មាន​ទីតាំង​ស្ថិតនៅ​តាមបណ្ដោយដៃ​ទន្លេ​ ​និង​ទឹកជ្រោះ​ក្នុង​តំបន់​អភិរក្ស​សត្វព្រៃ​នៅ​ភាគ​ខាងត្បូង​ទីក្រុង​ភ្នំពេញ​ ​គឺជា​គំនិត​ថ្មី​មួយ​ដែល​រួមបញ្ចូល​ការរចនា​ថ្នាក់​កំពូល​ជាមួយនឹង​គោលដៅ​អភិរក្សនិយម​។​

ស្ថិតនៅ​ក្នុង​បេះដូង​នៃ​ជួរភ្នំ​ក្រវាញ​ ​Shinta​ ​Mani​ ​Wild​ ​នឹង​បើក​ទទួលការ​កក់​នៅ​ខែវិច្ឆិកា​នេះ​។​ ​ក្រោម​ស្នាដៃ​រចនា​ដោយ​ ​អ្នក​ច្នៃ​ម៉ូដ​សណ្ឋាគារ​ដ៏​ល្បីល្បាញ​គឺ​លោក​ ​Bill​ ​Bensley​ ​ដែល​ធ្លាប់​មានឈ្មោះ​បោះ​សំឡេងតាំង​ពី​ឆ្នា​ ​១៩៨៩​ ​មក​ម្ល៉េះ​ ​វា​ត្រូវ​បាន​គេ​ពិពណ៌នា​ថា​ជា​ ​“​យុទ្ធនាការ​ថ្មី​សម្រាប់​បទពិសោធន៍​ជំរុំ​ប្រណីត​”​។​

តោះ​មក​ស្គាល់​ ​រម្ម​ណី​យ​ដ្ឋាន​ធម្មជាតិ​លំដាប់​កំពូល​នៅ​កម្ពុជា​ ​ស្ថិតនៅ​ជួរភ្នំក្រវ៉ាញ

ភ្ញៀវ​អាច​នឹង​មាន​ ​១៥​ ​ជម្រើស​សម្រាប់​ជំរុំ​ដែល​មានការ​តុប​តែង​ប្លែក​ៗ​ពីគ្នា​ ​ស្ថិតនៅ​ពីលើ​ដៃទន្លេ​ ​អម​ដោយ​ទេសភាព​ទឹកជ្រោះ​ព័ទ្ធជុំវិញ​ ​និង​ព្រៃ​បៃតង​គួរ​ជាទី​លំ​ហែរ​។​ ​រមណីយដ្ឋាន​នេះ​ត្រូវ​បាន​រចនា​ឡើង​តាម​ចក្ខុវិស័យ​របស់​ ​Bill​ ​Bensley​ ​ដែល​ចង់​អោយ​រំ​លឹង​នូវ​ទិដ្ឋភាព​ ​“​ព្រៃ​ក្រាស់​កម្ពុជា​ ​ដ៏​ប្រណីត​ជាមួយ​ជែក​គី​អូ​ ​[​អូ​នី​សស៍​]​ ​ឆ្នាំ​ ​1967​”​ ​។​

​រមណីយដ្ឋាន​នេះ​គ្រប់​ដណ្ដប់​លើ​ចន្លោះ​តំបន់​មិន​មានការ​ការពារ​សត្វព្រៃ​ ​ព្រំប្រទល់​ឧទ្យានជាតិ​គិរីរម្យ​ ​និង​ឧទ្យានជាតិ​ព្រះមុនីវង្ស​បូកគោ​ ​ដែល​ជា​ជម្រក​សត្វ​ដំរី​ ​ខ្លា​ ​ខ្លាឃ្មុំ​ ​ស្វា​ ​និង​ទោច​។​

តោះ​មក​ស្គាល់​ ​រម្ម​ណី​យ​ដ្ឋាន​ធម្មជាតិ​លំដាប់​កំពូល​នៅ​កម្ពុជា​ ​ស្ថិតនៅ​ជួរភ្នំក្រវ៉ាញ

រមណីយដ្ឋាន​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ភាពជា​ដៃគូ​សហ​ការណ៍​រវាង​ ​Flora​ ​and​ ​Fauna​ ​International​,​ ​Wildlife​ ​Alliance​,​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​និង​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​ដែល​នឹង​ត្រូវ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​អចិន្រ្តៃយ៍​នៅ​ទីនេះ​។​

​ម្ហូបអាហារ​នឹង​ត្រូវ​បាន​ដាំដុះ​ ​និង​ចិញ្ចឹម​ក្នុង​តំបន់​ ​ហើយ​វា​ក៏​នឹង​បង្កើត​ឱកាស​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​សម្រាប់​ជនជាតិ​ដើម​ភាគតិច​នៃ​តំបន់​នេះ​ផង​ដែរ​។​ ​ភ្ញៀវ​នឹង​មានឱកាស​ធ្វើដំណើរ​ជាមួយ​អ្នកស្រាវជ្រាវ​ ​និង​អ្នក​អភិរក្ស​នៅពេល​ដែល​ពួកគេ​ដាក់អន្ទាក់​កាមេរ៉ា​ដើម្បី​សិក្សា​អំពី​សត្វព្រៃ​។​

តោះ​មក​ស្គាល់​ ​រម្ម​ណី​យ​ដ្ឋាន​ធម្មជាតិ​លំដាប់​កំពូល​នៅ​កម្ពុជា​ ​ស្ថិតនៅ​ជួរភ្នំក្រវ៉ាញ

តោះ​មក​ស្គាល់​ ​រម្ម​ណី​យ​ដ្ឋាន​ធម្មជាតិ​លំដាប់​កំពូល​នៅ​កម្ពុជា​ ​ស្ថិតនៅ​ជួរភ្នំក្រវ៉ាញ

បើ​ទោះបីជា​រមណីយដ្ឋាន​នេះ​ត្រូវ​បាន​ដាក់បញ្ចូល​ទាំងស្រុង​នៅក្នុង​ធម្មជាតិ​ក៏ដោយ​ ​ក៏​វា​មាន​ផ្ដល​សេវាកម្ម​ ​ដល់​បន្ទប់​ដែល​ភ្ញៀវ​អាច​ទទួលទាន​អាហារ​ភេសជ្ជៈ​ ​និង​ស្ប៉ា​ជាមួយ​បរិយាកាស​កណ្ដាល​ព្រៃ​ជ្រៅ​ ​និង​ទទួល​បានការ​បម្រើ​តាមរយៈ​ផលិតផល​ធម្មជាតិ​ ​និង​គ្មាន​ជាតិគីមី​។​ ​លើស​ពីនេះ​ទៀត​ ​ភ្ញៀវ​ដែល​ត្រូវ​មកកាន់​ ​Shinta​ ​Mani​ ​Wild​ ​នឹង​ទទួល​បាន​ជម្រើស​នៃ​ការ​ចូល​មក​តាមរយៈ​ខ្សែ​ប្រវែង​ ​380​ ​ម៉ែត្រ​ ​(​1247​ ​ជំហាន​)​ ​ដែល​លាតសន្ធឹង​ឆ្លងកាត់​ដៃទន្លេ​និង​ទឹកជ្រោះ​ ​ឬ​ថ្មើរជើង​លើ​ដី​ ​ដោយ​ពួកគេ​នឹង​ត្រូវ​បាន​ស្វាគមន៍​ដោយ​ការ​ញ៉ាំ​ចំណីអាហារ​នៅក្នុង​តំបន់​ ​តែបើ​អ្នក​ចង់​រក​វិធី​ធម្ម​តាៗ​ ​គឺ​អាច​ជិះឡាន​ ​Jeepក៏បាន​។​

​ឥឡូវ​ក្រឡេកមក​មើល​តម្លៃ​នៅ​ ​Shinta​ ​Mani​ ​Wild​ ​វិញ​ម្ដង​ ​ដែល​ចាប់ផ្តើម​ពី​តម្លៃ​ ​1900​ ​ដុល្លារ​ក្នុង​មួយ​យប់​ ​ហើយ​រួមបញ្ចូល​អាហារ​និង​ភេសជ្ជៈ​ ​ការ​ផ្ដល់​សេវា​កម្ម​ស្ប៉ា​ ​និង​ការ​ទទួល​ពី​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ​ឬ​អាកាសយាន​ដ្ឋាន​ព្រះសីហនុ​។​ ​តែបើ​ចង់​ជិះ​ឧទ្ធម្ភាគចក្រ​ក៏បាន​ ​តែ​ត្រូវ​បង់លុយ​បន្ថែម​ ​ហើយ​ត្រូវ​ស្នាក់នៅ​យ៉ាងតិច​ ​3យប់​៕​

 

PLB Banner on article detail