ពង្រូល ជាសត្វរងការជួញដូរច្រើនបំផុតលើពិភពលោក

ថ្ងៃព្រហស្បតិ៍ 24 កុម្ភៈ 2022, 10:2

ពង្រូល ជាប្រភេទថនិកសត្វ ដែលត្រូវបានជួញដូរច្រើនបំផុតលើពិភពលោក ជាពិសេសការជួញដូរពាណិជ្ជកម្មអន្តរជាតិដោយខុសច្បាប់ ដើម្បីយកទៅធ្វើជាឱសថបុរាណ ថ្នាំប៉ូវសុខភាពក៏ដូចជាថ្នាំព្យាបាលជំងឺផ្សេងៗ។

យោងតាមការផ្សាយនៅក្នុងគេហទំព័ររបស់អង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) បានប៉ាន់ស្មានថា មានសត្វពង្រូលប្រមាណ ១ លានក្បាលត្រូវបានគេជួញដូរក្នុងអំឡុងពេល ១០ ឆ្នាំចុងក្រោយនេះ ខណៈសត្វពង្រូលប្រមាណ ១៩៥ ០០០ ក្បាល ត្រូវបានជួញដូរនៅក្នុងឆ្នាំ ២០១៩ សម្រាប់តែយកស្រកា ១ មុខ។ ដោយឡែកនៅកម្ពុជាវិញ ចាប់តាំងពីឆ្នាំ ២០០១ រហូតដល់ឆ្នាំ ២០០៨ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា សហការជាមួយអង្គការដៃគូបានចាប់រឹបអូសសត្វពង្រូលបានចំនួន ៥៥៨ ក្បាលពីពួកអ្នកប្រមាញ់ និងឈ្មួញកណ្តាល ដែលកត្តានេះគ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះនៃការធ្វើពាណិជ្ជកម្មខុសច្បាប់នៃសត្វពង្រូលនៅកម្ពុជា។

យោងតាមការឲ្យដឹងពីមន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន បានបញ្ជាក់ថា សត្វពង្រូលត្រូវបានចាត់ទុកក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថា ជាប្រភេទសត្វកំពុងរងការគំរាមកំហែងខ្លាំងបំផុត (Criticallyendangered) ឈានទៅរកការផុតពូជនៅលើពិភពលោក។ ចំណែកកម្ពុជាបានចាត់ទុកសត្វពង្រូលជាសត្វកម្រ និងមិនមានការបញ្ជាក់ពីចំនួនពិតប្រាកដឡើយ ហើយប្រភេទសត្វនេះរងគ្រោះដោយសារតែការបរបាញ់ដាក់អន្ទាក់ និងធ្វើអាជីវកម្ម»។

ក្រសួងបរិស្ថាន និងអង្គការដៃគូបានខិតខំប្រឹងប្រែងក្នុងការការពារ និងអភិរក្សប្រភេទសត្វកម្រៗទាំងនេះ ដោយទប់​ស្កាត់ និងបង្ក្របបទល្មើសគ្រប់ប្រភេទ ដោះអន្ទាក់ចេញពីតំបន់ការពារធម្មជាតិ និងធ្វើឱ្យតំបន់ការពារធម្មជាតិ ក្លាយជាទីជម្រកដ៏សុខសាន្តរបស់ប្រភេទសត្វគ្រប់ប្រភេទក្នុងនោះក៏មានប្រភេទសត្វពង្រូលផងដែរ៕

PLB Banner on article detail

អត្ថបទពេញនិយម