អង្គការ Wildlife Alliance គ្រោង​ដោះលែង​សត្វ​ស្លាប​៣​ប្រភេទ ក្នុងព្រៃ​ធម្មជាតិ ឧទ្យាន​អង្គរ

ថ្ងៃអង្គារ 18 ឧសភា 2021, 9:15

​ភ្នំពេញ​៖ គម្រោង​ដោះលែង​សត្វព្រៃ​ក្នុង​ឧទ្យាន​អង្គរ ក្រោម​កិច្ចសហការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា រដ្ឋបាល ព្រៃឈើ​ភ្នំពេញ និង​អង្គការ Wildlife Alliance នា​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២១ បាន​ដឹកជញ្ជូន​សត្វ ស្លាប​៣​ប្រភេទ​ផ្សេងទៀត​សរុប​ចំនួន ១១​ក្បាល មកកាន់​ព្រៃ​រមណីយដ្ឋាន​អង្គរ​។ សត្វ​ស្លាប​ទាំងនោះ រួមមាន សត្វ​ក្ងោក (Peafowl) ចំនួន ៥​ក្បាល សត្វ​កេងកង​ធំ (Great Hornbill) ចំនួន ៣​ក្បាល និង សត្វ​ព្វាំ​ង (Wreathed Hornbill) ចំនួន ៣​ក្បាល ដែល​ទទួល​បានជា​អំណោយ​ពី​អង្គការ​អភិរក្ស​សត្វ ព្រៃ​នានា និង​ប្រជាពលរដ្ឋ យកមក​ផ្សាំ​នៅ​ក្នុងព្រៃ​រមណីយដ្ឋាន​អង្គរ ដែល​ក្រុមការងារ​គ្រោង នឹងធ្វើ ការដោះលែង​សត្វ​ស្លាប​ទាំងនេះ ចេញពី​ទ្រុង​ចូលទៅ​ក្នុងព្រៃ​នាពេលខាងមុខ ។​

​កន្លងមក គម្រោង​ទទួលបាន​ជោគជ័យ​ក្នុងការ​ដោះលែង​សត្វព្រៃ​ជាច្រើន​ប្រភេទ ចូលក្នុង​ព្រៃ ធម្មជាតិ នៃ​ឧទ្យាន​អង្គរ មានដូចជា​សត្វ​ទោច​មកុដ (Pileated gibbon) ចំនួន ១១​ក្បាល (​កើតកូន បាន​ចំនួន ៤​ក្បាល​) សត្វ​ឈ្លូស (Red muntjac) ចំនួន ៤​ក្បាល សត្វ​ស្វា​ព្រាម (Silvered langurs) ចំនួន ១២​ក្បាល សត្វ​សំពោចក្រអូប (Common palm civets) ចំនួន ៥​ក្បាល សត្វ​ភេ​ខ្លួន​រលោង (Smooth-coated otter) ចំនួន ៤​ក្បាល (​កើតកូន​បាន​ចំនួន​២​ក្បាល​) សត្វ​ឆ្មារ​ដាវ (Leopard Cat) ចំនួន ២​ក្បាល និង​សត្វ​កេងកង​តូច (Oriental Pied Hornbill) ចំនួន ២​ក្បាល និង​សត្វ​ផ្សេងៗ​មួយ ចំនួន​ទៀត​។ មកដល់​សព្វថ្ងៃ​សត្វ​ទាំងអស់នេះ នៅតែមាន​វត្ត​មាននៅ​ទីនោះ​នៅឡើយ ក្រោម​ការយក ចិត្ត​ទុកដាក់​តាមដាន និង​ថែទាំ​ជាប្រចាំ​ពី​ក្រុមការងារ​។​

​ដើម្បី​ឲ្យ​សត្វព្រៃ​ទាំងអស់ បន្ត​វត្ត​មាននៅ​ក្នុងព្រៃ​ធម្មជាតិ នៃ​ឧទ្យាន​អង្គរ​យើង និង​បង្កើន​ចំនួន បន្ថែមទៀត អាជ្ញាធរ​ជាតិ​អប្សរា និង​គម្រោង​ដោះលែង​សត្វព្រៃ​ក្នុង​ឧទ្យាន​អង្គរ បាន​អំពាវនាវ​ជូន សាធារណជន ភ្ញៀវ​ជាតិ អន្តរជាតិ ជាពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះ ចូលរួម​ថែរក្សា សត្វព្រៃ​ទាំងនោះ​ទាំងអស់គ្នា ជៀសវាង​ពេល​ប្រទះឃើញ​មានបំណង​មិនល្អ និង​មេត្តា​កុំ​ផ្តល់​ចំណី​ឲ្យ សត្វ​ទាំងនោះ ៕​

PLB Banner on article detail