អង្គការ Birdlife សង្គ្រោះកូនសត្វឆ្មាដាវ ចំនួនបីក្បាល និងសត្វព្រៃមួយចំនួនទៀត

ថ្ងៃពុធ 19 ឧសភា 2021, 9:13

នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ អង្គការជីវិតសត្វស្លាបកម្ពុជា birdlife international Cambodia Programme បានចេញផ្សាយព័ត៌មានផ្លូវការរបស់ខ្លួនថា បានជួយ សង្គ្រោះកូនសត្វឆ្មាដាវ ចំនួនបីក្បាល កូនសត្វអកពស់ព្រៃ ចំនួនមួយក្បាល និងកូនសត្វកេងកងតូច ចំនួនពីរក្បាល ដោយមន្ទីរបរិស្ថានខេត្តរតនគិរី។

 

អង្គការជីវិតសត្វស្លាបកម្ពុជា-គម្រោងលំផាត់ បានប្រគល់សត្វព្រៃដែលបានសង្គ្រោះ និងមើលថែបណ្តោះអាសន្ន ទៅកាន់ក្រុមសង្គ្រោះសត្វព្រៃរហ័ស ដើម្បីធ្វើការថែបំប៉ន និងស្តារនីតិសម្បទារបន្ត នៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ មុនពេលលែងទៅកាន់ព្រៃធម្មជាតិវិញ។ សត្វព្រៃទាំងនេះត្រូវបានសង្គ្រោះដំបូង ដោយការសហការរវាងអង្គការជីវិតសត្វស្លាបកម្ពុជា និងមន្ទីរបរិស្ថានខេត្តរតនគិរី។

 

សត្វព្រៃទាំងអស់រួមមាន កូនសត្វឆ្មាដាវចំនួនបីក្បាល កូនសត្វអកពស់ព្រៃចំនួនមួយក្បាល និងកូនសត្វកេងកងតូច

អង្គការ Birdlife សង្គ្រោះកូនសត្វឆ្មាដាវ ចំនួនបីក្បាល និងសត្វព្រៃមួយចំនួនទៀត
អង្គការ Birdlife សង្គ្រោះកូនសត្វឆ្មាដាវ ចំនួនបីក្បាល និងសត្វព្រៃមួយចំនួនទៀត
អង្គការ Birdlife សង្គ្រោះកូនសត្វឆ្មាដាវ ចំនួនបីក្បាល និងសត្វព្រៃមួយចំនួនទៀត
អង្គការ Birdlife សង្គ្រោះកូនសត្វឆ្មាដាវ ចំនួនបីក្បាល និងសត្វព្រៃមួយចំនួនទៀត

PLB Banner on article detail

អត្ថបទពេញនិយម