នាវាចម្បាំង​លិច​ក្នុង​ទន្លេមេគង្គ​នៅ​ស្រុក​ស្រី​សន្ធរ កាលពី​សម័យ​សង្គ្រាម ត្រូវ​ស្រង់​ចេញពី​ទឹក​

ថ្ងៃព្រហស្បតិ៍ 8 មេសា 2021, 11:52

​នាវាចម្បាំង​ដែល​គេ​ស​ន្និ​ហ្មត់​ថា បាន​លិច​ក្នុងសម័យ​សង្គ្រាម​កំឡុង​ឆ្នាំ​១៩៧០-១៩៧៥ ស្ថិតនៅក្នុង​ទន្លេមេគង្គ នៅ​ស្រុក​ស្រី​សន្ធរ ឥឡូវនេះ ត្រូវគេ​ស្រង់​ចេញពី​ទឹក​អស់ហើយ​។​

 

​បើតាម​ការបញ្ជា​ក់រប​ស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ី សុភា មេបញ្ជាការ​បោសសម្អាត​គ្រាប់​មិនទាន់​ផ្ទុះ នៃ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម​ថា នាវា​នេះ​ជា​ប្រភេទ​នាវា ដឹក​សម្ភារ​សឹក មាន​ប្រវែង​រហូតដល់​៤០​ម៉ែត្រ ទទឹង​ប្រមាណ​ជា ៥,៥​ម៉ែត្រ និង​មាន​ជម្រៅ​ទឹក ៤.៥០​ម៉ែត្រ​។​

 

​គិត​ចាប់តាំងពី​ចុងខែ​តុលា ឆ្នាំ​២០២០ ដែល​ប្រតិបត្តិ​ការរុករក និង​ប្រមូល​គ្រឿង​យុទ្ធភណ្ឌ ក្នុង​បាត​ទ​ន្ល​មេគង្គ​ដែល​នាវា​នេះ​បាន​លិច គេ​បាន​រកឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ជាច្រើន ដែលមាន​ទម្ងន់​ប្រមាណ​ជាង​១៥​តោន ព្រមទាំង​បំណែក​ឆ្អឹង​សព​មនុស្ស​ចំនួន​៦ និង​សម្ភារៈ​សឹក​មួយចំនួនទៀត​៕​

នាវាចម្បាំង​លិច​ក្នុង​ទន្លេមេគង្គ​នៅ​ស្រុក​ស្រី​សន្ធរ កាលពី​សម័យ​សង្គ្រាម ត្រូវ​ស្រង់​ចេញពី​ទឹក​
នាវាចម្បាំង​លិច​ក្នុង​ទន្លេមេគង្គ​នៅ​ស្រុក​ស្រី​សន្ធរ កាលពី​សម័យ​សង្គ្រាម ត្រូវ​ស្រង់​ចេញពី​ទឹក​
នាវាចម្បាំង​លិច​ក្នុង​ទន្លេមេគង្គ​នៅ​ស្រុក​ស្រី​សន្ធរ កាលពី​សម័យ​សង្គ្រាម ត្រូវ​ស្រង់​ចេញពី​ទឹក​
នាវាចម្បាំង​លិច​ក្នុង​ទន្លេមេគង្គ​នៅ​ស្រុក​ស្រី​សន្ធរ កាលពី​សម័យ​សង្គ្រាម ត្រូវ​ស្រង់​ចេញពី​ទឹក​

PLB Banner on article detail