ក្រុម​អ្នក​អភិរក្ស​ប្រទះឃើញ សត្វ​អ​ន្ស​ង Varanus salvator ដ៏​កម្រ​នៅ​បឹង​ទន្លេសាប​

ថ្ងៃសុក្រ 26 វិច្ឆិកា 2021, 10:4

​ឯកឧត្តម សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បានឱ្យដឹង​នៅ​ថ្ងៃ​៦​រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១​ថា កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២១ ឯកឧត្តម បានទទួល​ព័ត៌មាន​ថា ក្រុម​អ្នក​អភិរក្ស​របស់លោក​ប្រទះឃើញ​សត្វ​អ​ន្ស​ង Varanus salvator ដ៏​កម្រ​នៅ​បឹង​ទន្លេសាប​។​

 

​ឯកឧត្តម សាស្ត្រាចារ្យ លឹម ពុ​យ បន្តទៀតថា លោក​បានទទួល​ព័ត៌មាន​ដ៏​រី​រាយ​នេះ​ពី​ក្រុម​អ្នក​អភិរក្ស នៃ​ភ្នាក់ងារ​អាជ្ញាធរ​ទន្លេសាប នៅ​តំបន់ ពាក់​កន្ទេល ក្នុង​បឹង​ទន្លេសាប ដែល​ពួកគេ​បាន​ប្រទះឃើញ​វត្តមាន​សត្វ អ​ន្ស​ង ដ៏​កម្រ​នេះ ដែលមាន​ឈ្មោះ​វិទ្យាសាស្ត្រ Varanus salvator ដែលជា​ប្រភេទ​សត្វ​ដ៏​កម្រ ជិត​ផុត​ពូជ​លើ​លោក​នេះ​ទៅហើយ ។ សត្វ​អ​ន្ស​ង Varanus salvator នេះ​ត្រូវបាន​គេ​ចាត់​ចូលក្នុង​បញ្ជី​ឧបសម្ព័ន្ធ II របស់​អនុសញ្ញា CITES ។​

 

​អ​ន្ស​ង Varanus salvator វ័យ​ជំទង់​នេះ មាន​ប្រវែង ៨០​សង់ទីម៉ែត្រ និង​ទម្ងន់ ១,១ គីឡូក្រាម​។ វត្តមាន​សត្វ​អ​ន្ស​ង Varanus salvator នេះ​ជាស​ញ្ញា​វិជ្ជមាន​ក្នុងការ​អភិរក្ស​បឹង​ទន្លេសាប ៕​

ក្រុម​អ្នក​អភិរក្ស​ប្រទះឃើញ សត្វ​អ​ន្ស​ង Varanus salvator ដ៏​កម្រ​នៅ​បឹង​ទន្លេសាប​

PLB Banner on article detail

អត្ថបទពេញនិយម