ស្រ្តីម្នាក់បានស្លាប់ភ្លាមៗក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់់ចរាចរណ៍ជិះម៉ូតូបុកបង្គោលផ្លូវ

ថ្ងៃសុក្រ 27 មករា 2023, 11:32

ខេត្តបាត់ដំបង៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់់ចរាចរណ៍ជិះម៉ូតូបុកបង្គោលផ្លូវនៅវេលាម៉ោង ៦និង៥០នាទី ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិអូរតាសុខ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ជនរងគ្រោះមានឈ្មោះ ចន ស៊ីម ភេទ ស្រី អាយុ ៤៧ឆ្នាំ រស់នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានជិះម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1H 4346 បើកបរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុក៏បានរេចង្កូតទៅបុកនឹងបង្គោលផ្លូវបណ្តាលអោយដួល បោកក្បាលស្លាប់ភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចេុះទៅពិនិត្យធ្វើកំណត់ហេតុប្រគល់សពអោយខាងសាច់ញាតិយកទៅចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី។

ស្រ្តីម្នាក់បានស្លាប់ភ្លាមៗក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់់ចរាចរណ៍ជិះម៉ូតូបុកបង្គោលផ្លូវ
ស្រ្តីម្នាក់បានស្លាប់ភ្លាមៗក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់់ចរាចរណ៍ជិះម៉ូតូបុកបង្គោលផ្លូវ
ស្រ្តីម្នាក់បានស្លាប់ភ្លាមៗក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់់ចរាចរណ៍ជិះម៉ូតូបុកបង្គោលផ្លូវ
ស្រ្តីម្នាក់បានស្លាប់ភ្លាមៗក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់់ចរាចរណ៍ជិះម៉ូតូបុកបង្គោលផ្លូវ
ស្រ្តីម្នាក់បានស្លាប់ភ្លាមៗក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់់ចរាចរណ៍ជិះម៉ូតូបុកបង្គោលផ្លូវ
ស្រ្តីម្នាក់បានស្លាប់ភ្លាមៗក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់់ចរាចរណ៍ជិះម៉ូតូបុកបង្គោលផ្លូវ

PLB Banner on article detail