ឆ្លងប្រព័ន្ធខ្សែភ្លើងបណ្តាលអោយឆេះរថយន្ដមួយគ្រឿងទាំងស្រុងនៅស្រុកកំរៀង

ថ្ងៃសុក្រ 24 កុម្ភៈ 2023, 9:58

ខេត្តបាត់ដំបង៖ អគ្គីភ័យមួយបានឆាបឆេះរថយន្ត០១គ្រឿងទាំងស្រុងនៅវេលាម៉ោង ១និង៣០នាទី ឈានចូលថ្ងៃទី២៤ ខែ កុម្ភ: ឆ្នាំ២០២៣.ស្ថិតនៅចំណុចក្រុមទី២ ភូមិអូរដា ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។

រថយន្តដែលត្រូវអគ្គិភ័យឆាបឆេះខាងលើម៉ា តូយូតាកាំមារីបាឡែន ពណ៌ទឹកមាស ពាក់ផ្លាកលេខ បាត់ដំបង2B-9224 (ឆេះខូចខាតទាំងស្រុង)ដែលមានម្ចាស់ឈ្មោះ ឆោម ឆវ័ន្ដ ភេទប្រុសអាយុ៤៣ឆ្នាំ និងប្រពន្ធឈ្មោះ ឃូយ សោភ័ណ អាយុ៣០ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីអគ្គិភ័យឆេះរថយន្តខាងលើនេះដែរ សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គីភ័យចំនួន០១គ្រឿងចុះអន្តរាគមន៍ដោយប្រើប្រាស់ទឹកអស់ចំនួន០១ឡាន និងមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ ហើយ មូលហេតុដែលផ្តើមអោយឆេះឡើងនេះគឺបណ្ដាលមកពីឆ្លងប្រពន័្ធខ្សែភ្លើងរថយន្ដ។

ឆ្លងប្រព័ន្ធខ្សែភ្លើងបណ្តាលអោយឆេះរថយន្ដមួយគ្រឿងទាំងស្រុងនៅស្រុកកំរៀង
ឆ្លងប្រព័ន្ធខ្សែភ្លើងបណ្តាលអោយឆេះរថយន្ដមួយគ្រឿងទាំងស្រុងនៅស្រុកកំរៀង
ឆ្លងប្រព័ន្ធខ្សែភ្លើងបណ្តាលអោយឆេះរថយន្ដមួយគ្រឿងទាំងស្រុងនៅស្រុកកំរៀង
ឆ្លងប្រព័ន្ធខ្សែភ្លើងបណ្តាលអោយឆេះរថយន្ដមួយគ្រឿងទាំងស្រុងនៅស្រុកកំរៀង
ឆ្លងប្រព័ន្ធខ្សែភ្លើងបណ្តាលអោយឆេះរថយន្ដមួយគ្រឿងទាំងស្រុងនៅស្រុកកំរៀង
ឆ្លងប្រព័ន្ធខ្សែភ្លើងបណ្តាលអោយឆេះរថយន្ដមួយគ្រឿងទាំងស្រុងនៅស្រុកកំរៀង
ឆ្លងប្រព័ន្ធខ្សែភ្លើងបណ្តាលអោយឆេះរថយន្ដមួយគ្រឿងទាំងស្រុងនៅស្រុកកំរៀង
ឆ្លងប្រព័ន្ធខ្សែភ្លើងបណ្តាលអោយឆេះរថយន្ដមួយគ្រឿងទាំងស្រុងនៅស្រុកកំរៀង
ឆ្លងប្រព័ន្ធខ្សែភ្លើងបណ្តាលអោយឆេះរថយន្ដមួយគ្រឿងទាំងស្រុងនៅស្រុកកំរៀង

PLB Banner on article detail