ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួនភ្លាមៗក្រោយធ្វើសកម្មភាពចូលលួចដែកក្នុងវត្ត

ថ្ងៃច័ន្ទ 23 មករា 2023, 15:30

ខេត្តបាត់ដំបង៖ ជនសង្ស័យ០១នាក់ត្រូវបាន កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងចុះបង្ក្រាបឃាត់ខ្លួនភ្លាមៗក្រោយពីគេបានធ្វើសកម្មភាពចូលលួចកាច់យកដែកក្នុងវត្ត។

កិច្ចប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធក្នុងករណីខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១២និង២០នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នៅចំណុចខាងក្នុងបរិវេណ(វត្តពោធិ៍ក្នុង) ស្ថិតក្នុងក្រុមទី៤ ភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ក្រោមបទបញ្ជាដឹកនាំផ្ទាល់របស់លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ដែលជាអធិការក្រុង។

សមត្ថកិច្ចបានបញ្ជាក់ថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ភ្លាមនោះសមត្ថកិច្ចបានចុះមកទីតាំងខាងលើ និងបានឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ សៀម វីលុច ភេទប្រុស អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវ និងបានមកស្នាក់រស់នៅក្នុងខេត្តបាត់ដំបង ។

ក្រោយពីឃាត់ខ្លួនសាកសួរ ជនសង្ស័យខាងលើបានសារភាពថារូបគេបានធ្វើសកម្មភាពចូលលួចកាច់យកដែកក្នុងវត្តនេះជាលើកទីពីរហើយ បន្ទាប់មកសមត្ថកិច្ចក៏បានបញ្ជូនខ្លួនទៅកាន់អធិការនគរបាលក្រុងបាត់ដំបង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ចំណែកវត្ថុតាង(ដែក)ត្រូវបានប្រគល់អោយខាងគណកម្មការវត្តវិញផងដែរ។

ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួនភ្លាមៗក្រោយធ្វើសកម្មភាពចូលលួចដែកក្នុងវត្ត
ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួនភ្លាមៗក្រោយធ្វើសកម្មភាពចូលលួចដែកក្នុងវត្ត
ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួនភ្លាមៗក្រោយធ្វើសកម្មភាពចូលលួចដែកក្នុងវត្ត
ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួនភ្លាមៗក្រោយធ្វើសកម្មភាពចូលលួចដែកក្នុងវត្ត
ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួនភ្លាមៗក្រោយធ្វើសកម្មភាពចូលលួចដែកក្នុងវត្ត
ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួនភ្លាមៗក្រោយធ្វើសកម្មភាពចូលលួចដែកក្នុងវត្ត

PLB Banner on article detail