នគរបាលស្រុកសង្កែឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពីបទរក្សាទុកសារធាតុញៀន

ថ្ងៃអង្គារ 10 មករា 2023, 16:1

ខេត្តបាត់ដំបង៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកសង្កែ ចុះធ្វើការល្បាតនិងបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ពាក់ព័ន្ធពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនក្នុងបទល្មើសជាក់ស្តែង ។  

 

លោកវរសេនីយ៍ទោ សំ ប៊ុនហេង អធិការរងទទួលបន្ទុកផ្នែកប្រឆាំងគ្រឿងញៀនបានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ២និង០០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ នៅចំណុចក្រុមទី៣២ ស្ថិតក្នុងភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ  ខេត្តបាត់ដំបង   ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ យុត តុងហូ ដែលជាអធិការ។ 

 

ជាមួយកិច្ចប្រតិបត្តិការនេះដែរ ក្នុងបទល្មើសជាក់ស្តែងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់  
ទី ១, ឈ្មោះ យ៉ែម ស៊ីធុល ភេទប្រុស អាយុ ៣៩ឆ្នាំ /ទី២,ឈ្មោះ ឆន លួន ភេទប្រុស អាយុ៤៦ឆ្នាំ ទាំងពីរនាក់មានទីលំនៅក្នុងភូមិបោះពោធិ៍ ឃុំអូរដំបង១  ស្រុកសង្កែ ខេត្តបាត់ដំបង។
  
វត្ថុតាងចាប់យកបានរួមមាន:
ម្សៅក្រាមពណ៍សថ្លាច្រកក្មុងថង់ប្លាស្ទិកថ្លាចំនួន០១ថង់ ទម្ងន់(១.៥២ក្រាម)ទាំងសំបក សង្ស័យមានសារធាតុញៀន, ទូរស័ព្ទដៃចំនួន០១គ្រឿង,ប្រាក់ខ្មែរចំនួន២៦.០០០៛(ពីរម៉ឺនប្រាំមួយពាន់រៀល),ម៉ូតូ០១គ្រឿង ម៉ាកហុងដាឃ្លីក ពណ៌ស ស៊េរីឆ្នាំ២០២១ ស្លាកលេខ បាត់ដំបង ១AQ -៤៥៥៣  ។

 

ក្រោយពីឃាត់ខ្លួនសាកសួររួច ជនសង្ស័យនិងវត្ថុតាងខាងលើត្រូវបាននគរបាលស្រុកសង្កែកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់ការិយាល័យជំនាញចាត់ការបន្តតាមនីតិវិធី។

នគរបាលស្រុកសង្កែឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពីបទរក្សាទុកសារធាតុញៀន
នគរបាលស្រុកសង្កែឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពីបទរក្សាទុកសារធាតុញៀន
នគរបាលស្រុកសង្កែឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពីបទរក្សាទុកសារធាតុញៀន

PLB Banner on article detail

អត្ថបទពេញនិយម