អាវុធហត្ថស្រុកកំរៀងឃាត់ខ្លួនជនសង្ស័យ០២នាក់ពីបទជួញដូរគ្រឿងញៀន

ថ្ងៃអង្គារ 7 កុម្ភៈ 2023, 21:45

ខេត្តបាត់ដំបង៖ ដោយអនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដបាត់ដំបង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំរៀង បានបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនមួយករណីក្នុងបទល្មើសជាក់ស្តែង។

កិច្ចប្រតិបត្តិការខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង ១៤និង៤០នាទី ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចភូមិអូរដារលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង និងបានធ្វើការចាប់ខ្លួនជនសង្ស័យចំនួន០២នាក់រួមមាន!
១-ឈ្មោះ សុត តឿ ភេទប្រុស អាយុ ៥៤ ឆ្នាំ មុខរបររត់ម៉ូតូឌុប
២-ឈ្មោះ សាក់ ឆាំងឃុំផៃ ភេទប្រុស អាយុ ៤៦ឆ្នាំ (ជនជាតិថៃ) ទាំងពីរនាក់ស្នាក់នៅភូមិអូរដារលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។


 វត្ថុតាងដកហូតរួមមាន : ម្ស៉ៅក្រាមពណ៌ សថ្លាចំនួន០១កញ្ចប់ ទម្ងន់ ៧៣.៧១ក្រាម ថ្លឹងទាំងសំបក ,ថ្នាំគ្រាប់ពណ៌ស្លាទុំអក្សរ(WY)ចំនួន ៦០២ គ្រាប់ ,ថ្នាំគ្រាប់ពណ៌ត្រួយចេកអក្សរ(WY)ចំនួន ០៥គ្រាប់កន្លះ ,ទូរស័ព្ទដៃ ចំនួន០២គ្រឿង ,ម៉ូតូម៉ាហុងដា C125 ពណ៌ខ្មៅ ស្លាកលេខប៉ៃលិន 1D-7648 ចំនួន០១គ្រឿង ,រថយន្តម៉ាក TUNDRA ពណ៌ស ស្លាកលេខ ភ្នំពេញ 2AZ-2432 ចំនួន០១គ្រឿង ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាង រហូតមកដល់ពេលនេះត្រូវបានកម្លាំងជំនាញនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពុងកសាងសំណុំរឿងដើម្បីអនុវត្ដបន្ដតាននីតិវិធី។រៀម សាលី

អាវុធហត្ថស្រុកកំរៀងឃាត់ខ្លួនជនសង្ស័យ០២នាក់ពីបទជួញដូរគ្រឿងញៀន
អាវុធហត្ថស្រុកកំរៀងឃាត់ខ្លួនជនសង្ស័យ០២នាក់ពីបទជួញដូរគ្រឿងញៀន
អាវុធហត្ថស្រុកកំរៀងឃាត់ខ្លួនជនសង្ស័យ០២នាក់ពីបទជួញដូរគ្រឿងញៀន
អាវុធហត្ថស្រុកកំរៀងឃាត់ខ្លួនជនសង្ស័យ០២នាក់ពីបទជួញដូរគ្រឿងញៀន
អាវុធហត្ថស្រុកកំរៀងឃាត់ខ្លួនជនសង្ស័យ០២នាក់ពីបទជួញដូរគ្រឿងញៀន
អាវុធហត្ថស្រុកកំរៀងឃាត់ខ្លួនជនសង្ស័យ០២នាក់ពីបទជួញដូរគ្រឿងញៀន
អាវុធហត្ថស្រុកកំរៀងឃាត់ខ្លួនជនសង្ស័យ០២នាក់ពីបទជួញដូរគ្រឿងញៀន
អាវុធហត្ថស្រុកកំរៀងឃាត់ខ្លួនជនសង្ស័យ០២នាក់ពីបទជួញដូរគ្រឿងញៀន

PLB Banner on article detail

អត្ថបទពេញនិយម