ពលរដ្ឋ​ជាង ១​ពាន់​គ្រួសារ រងគ្រោះ​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត​

ថ្ងៃព្រហស្បតិ៍ 28 តុលា 2021, 14:35

​ក្រោយ​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត បាន​ជន់​ឡើង​បណ្ដាលឱ្យ​បាក់​ទ្វារ​ទឹក ១​កន្លែង កាលពី​វេលា​ម៉ោង ១២:៣០ នាទី យប់​រំលងអធ្រាត្រ​ចូល​ថ្ងៃទី ២៧ តុលា ម្សិលមិញ បាន​បង្ក​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជាង ១ ០០០ គ្រួសារ​។ ទន្ទឹមនឹងនោះ ប្រជាពលរដ្ឋ ៣៥០​គ្រួសារ រស់​នៅតាម​បណ្ដោយ ស្ទឹង​ព្រែក​ត្នោត ក្នុង​ខណ្ឌដង្កោ បាន​ជម្លៀស​ចេញទៅ​ទីទួល​សុវត្ថិភាព​។​

​អភិបាល​ខណ្ឌដង្កោ លោកស្រី គឹម ញឹ​ប បាន​ថ្លែងថា កម្លាំង​សមត្ថកិច្ច​កំពុង​រូតរះ​ជួសជុល​ទ្វារ​ទឹក​ឡើងវិញ និង​ចាក់ដី​រៀប​ជា​ខ្នង​ទំនប់ ដោយ​គិត​មកទល់​រសៀល​ថ្ងៃ ២៧ តុលា សម្រេច​ប្រមាណ ៨០ ភាគរយ​ហើយ​។​

​យោងតាម​ទិន្នន័យបឋម ពី​អាជ្ញាធរ​ខណ្ឌដង្កោ និង​ខណ្ឌ​កំបូល បាន​បញ្ជាក់ថា ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត បាន​បង្ក​ការ​ជន់​លិច និង​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជាង ១ ០០០ គ្រួសារ គិត​ត្រឹម​រសៀល​ថ្ងៃទី ២៧ តុលា ម្សិលមិញ ក្នុង​នៅ​សង្កាត់​បឹង​ធំ ខណ្ឌ​កំបូល ប៉ះពាល់​ចំនួន ២១៤ គ្រសារ និង​នៅ​ខណ្ឌដង្កោ​ប៉ះពាល់​ចំនួន ៨៤១ គ្រួសារ​ក្នុងនោះ​នៅ​សង្កាត់ គង​ន​យ ចំនួន ៤៩១ គ្រួសារ និង​ក្នុង​សង្កាត់​សាក់​សំពៅ​ចំនួន ៣៥០ គ្រួសារ​៕

PLB Banner on article detail