Play Store គឺជា​ជម្រក​នៃ​កម្មវិធី​មេរោគ សម្រាប់​ទូរ​សព្ទ​ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android

ថ្ងៃច័ន្ទ 16 វិច្ឆិកា 2020, 12:30

​បើតាម​លទ្ធផល​ស្រាវជ្រាវ​ពី​ក្រុមហ៊ុន NortonLifeLock ដែល​ពីមុន​លោកអ្នក​ធ្លាប់​ស្គាល់​ថា​ជា​ក្រុមហ៊ុន Symantec គឺជា​ក្រុមហ៊ុន​ដ៏​ល្បី​ផ្នែក​ផលិត​កម្មវិធី​កម្ចាត់​មេរោគ​នោះ បាន​រកឃើញថា Google Play Store ដែលជា​កន្លែង​ទាញយក​កម្មវិធី​ជា​ផ្លូវការ​សម្រាប់​ទូរ​សព្ទ​ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android ក៏​ជា​ប្រភព​នៃ​កម្មវិធី​ដែល​ពោរពេញ​ទៅដោយ​មេរោគ​ដ៏​ធំ​មួយ​ផងដែរ​។​

 

​ក្នុងការ​ស្រាវជ្រាវ​នេះ ក្រុមហ៊ុន​បាន​ចំណាយ​រយៈពេល​៤​ខែ គឺ​ចាប់តាំងពី​ខែមិថុនា​ដល់​ខែវិច្ឆិកា ឆ្នាំ​២០១៩ ហើយ​ពួកគេ​បាន​តាមដាន​កម្មវិធី​ចំនួន​ប្រមាណ ៣៤​លាន ដែល​បាន​បញ្ចូល​ទៅក្នុង​ទូរ​សព្ទ​ចំនួន ១២​លាន​។ បើតាម​ការស្រាវជ្រាវ​នេះ មានកម្ម​វិធី​ចំនួន​ពី ១០% ទៅ ២៤% ដែល​វា​អាស្រ័យ​ទៅតាម​ប្រភេទ​របស់​កម្មវិធី គឺជា​កម្មវិធី​ដែលមាន​មេរោគ ឬ​ជា​កម្មវិធី​ដែល​មិនមាន​សារៈប្រយោជន៍​ដូចដែល​គេ​បាន​ផ្សព្វផ្សាយ​។​

 

គួរបញ្ជាក់​ផងដែរ​ថា អ្នកស្រាវជ្រាវ​ក៏បាន​ធ្វើការ​ប្រៀបធៀប​ការទាញយក​កម្មវិធី​ពី Play Store ជាមួយនិង​ការទាញយក​ពី​ប្រភព​ផ្សេងៗ​ទៀត​ដូចជា​តាមរយៈ គេហទំព័រ​, file sharing, instant message និង package installers ជាដើម ហើយ​គេ​បាន​រកឃើញថា កម្មវិធី​ដែលមាន​មេរោគ​ចំនួន ៦៧% គឺជា​កម្មវិធី​ដែល​ទាញយក​ពី Play Store៕​

Play Store គឺជា​ជម្រក​នៃ​កម្មវិធី​មេរោគ សម្រាប់​ទូរ​សព្ទ​ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android

PLB Banner on article detail