មេបញ្ជាការ​អាវុធហត្ថ​ខេត្តបាត់ដំបង នាំយក​អំណោយ​មនុស្សធម៌​ផ្តល់ជូន​គ្រួសារ​រងគ្រោះ​ទឹកជំនន់ ជាង​២០០​គ្រួសារ​

ថ្ងៃអង្គារ 20 តុលា 2020, 13:6

​ខេត្តបាត់ដំបង​៖ ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ជាង​២០០​គ្រួសារ រស់នៅ​ភូមិ​អញ្ចាញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ទទួលបាន​អំណោយ​មនុស្សធម៌​ពី​ថ្នាក់ដឹកនាំ​នៃ​បញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ខេត្តបាត់ដំបង រួម​និង​សប្បុរសជន​។​

 

​ពិធី​ផ្តល់នូវ​អំណោយ​មនុស្សធម៌​នេះដែរ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​អញ្ចាញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ក្រោម​ការដឹកនាំ​ផ្ទា​ល់ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី មាស សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក លោកស្រី ដែលជា​ថ្នាក់ដឹកនាំ​តាម​បណ្តា​អង្គភាព​នានា​ប្រចាំខេត្ត​រួម​នឹង សប្បុរសជន​ជាច្រើន​នាក់​ផងដែរ​។​

​ជាមួយ​ការនាំយក​នូវ​អំណោយ​ជា​គ្រឿងឧបភោគ​បរិភោគ​ជាច្រើន​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ជាង​២០០​គ្រួសារ​ដែល​រង​ការប៉ះពាល់​ដោយ​ទឹកជំនន់​ក្នុង​សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង នាពេលនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី មាស សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ក៏បាន​លើកឡើងថា អំណោយ​ដែល​ឧ​ប​ត្ត​ម្ភ​សម្រាប់​សម្រាល​ការលំបាក​ដល់​ពលរដ្ឋ​នាពេលនេះ​ទទួលបាន​ពី​ការ​កៀរគ​ពី​បណ្តា​កងកម្លាំង​ក្នុង​អង្គភាព មន្ត្រីរាជការ និង​ក្រុម​អា​ជីករ​ដែលជា​សប្បុរសជន​ក្នុង​ខេត្ត ហើយ​ក្នុងនោះ​មី​គឺ​បានមកពី​ការឧបត្ថម្ភ​របស់ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ។​

 

​អំណោយ​ជា​គ្រឿងឧបភោគ បរិភោគ ដែល​ត្រូវ​ផ្តល់ជូន​ដល់​ពលរដ្ឋ​នាពេលនេះ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន -​អង្ករ​ចំនួន​២០​គីឡូក្រាម -​មី​០១​កេះ -​ត្រីខ​០១​យួរ -​ទឹកក្រូច​០៦​កំប៉ុង និង​ថវិការ​ចំនួន​២០០០០​រៀល​៕


មេបញ្ជាការ​អាវុធហត្ថ​ខេត្តបាត់ដំបង នាំយក​អំណោយ​មនុស្សធម៌​ផ្តល់ជូន​គ្រួសារ​រងគ្រោះ​ទឹកជំនន់ ជាង​២០០​គ្រួសារ​
មេបញ្ជាការ​អាវុធហត្ថ​ខេត្តបាត់ដំបង នាំយក​អំណោយ​មនុស្សធម៌​ផ្តល់ជូន​គ្រួសារ​រងគ្រោះ​ទឹកជំនន់ ជាង​២០០​គ្រួសារ​
មេបញ្ជាការ​អាវុធហត្ថ​ខេត្តបាត់ដំបង នាំយក​អំណោយ​មនុស្សធម៌​ផ្តល់ជូន​គ្រួសារ​រងគ្រោះ​ទឹកជំនន់ ជាង​២០០​គ្រួសារ​
មេបញ្ជាការ​អាវុធហត្ថ​ខេត្តបាត់ដំបង នាំយក​អំណោយ​មនុស្សធម៌​ផ្តល់ជូន​គ្រួសារ​រងគ្រោះ​ទឹកជំនន់ ជាង​២០០​គ្រួសារ​

PLB Banner on article detail