ជំនន់​ទឹកភ្លៀង ប៉ះពាល់​ប្រជាពលរដ្ឋ​ជាង ​៤៦​ម៉ឺន​នាក់ ក្នុងប្រទេស​កម្ពុជា​

ថ្ងៃព្រហស្បតិ៍ 22 តុលា 2020, 8:34

​ជំនន់​ទឹកភ្លៀង នៅក្នុង​ប្រទេស​កម្ពុជា បាន​បង្ក​ផលប៉ះពាល់​ដល់​១៩​រាជធានី​ខេត្ត ស្មើនឹង ១១០ ក្រុង​ស្រុក​ខណ្ឌ រួមមាន​៖ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧ​ត្ត​រ​មានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង កំពង់ធំ​។

 

​នេះ​បើតាម​របាយការណ៍​រប​ស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ប្រកាស​នា​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០ នេះ​។​

 

​របាយការណ៍​បង្ហាញថា ជំនន់​ទឹកភ្លៀង​បាន​បង្ក​ផលប៉ះពាល់​ប្រជាជន​ប្រមាណ ១១៥,៩៤៩ គ្រួសារ ស្មើនឹង​ប្រមាណ ៤៦៣,៧៩៦ នាក់​។ ក្នុងនោះ​ប្រជាជន​ត្រូវបាន​ជម្លៀស  ស្មើ ៤៦,១១៦​នាក់​។ ប្រជាជន​ស្លាប់ ៣៦​នាក់ ( កើន​បន្ទាយមានជ័យ ម្នាក់ និង​កំពង់ធំ ម្នាក់ )​។ រីឯ​ផ្ទះ​ប៉ះពាល់​ប្រមាណ ១០៦ ៨៨៧ ខ្នង និង​ខូចខាត ៦៣​ខ្នង​។ សាលារៀន​លិច​ទឹក​ប្រមាណ ៧០៧ កន្លែង​។ ស្រូវ​លិច​ទឹក ប្រមាណ ២៣២ ២៩៩ ហិកតា និង​ដំណាំ​រួមផ្សំ​លិច​ទឹក ៨៣ ៧២៩ ហិកតា​។ ផ្លូវជាតិ ផ្លូវ​ខេត្ត ផ្លូវ​គ្រួស​ក្រហម ប៉ះពាល់​ប្រមាណ ៤៦៥ គ​.​ម និង​ផ្លូវលំ​ជនបទ​លិច​ទឹក​ប្រមាណ ១ ៦៦៥ គ​.​ម​៕​

ជំនន់​ទឹកភ្លៀង ប៉ះពាល់​ប្រជាពលរដ្ឋ​ជាង ​៤៦​ម៉ឺន​នាក់ ក្នុងប្រទេស​កម្ពុជា​
ជំនន់​ទឹកភ្លៀង ប៉ះពាល់​ប្រជាពលរដ្ឋ​ជាង ​៤៦​ម៉ឺន​នាក់ ក្នុងប្រទេស​កម្ពុជា​

PLB Banner on article detail