អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ត្រៀម​ជួយសង្គ្រោះ​ពលរដ្ឋ​លិចលង់​ទឹកជំនន់​តាម​បន្ទាត់​ព្រំដែន​

ថ្ងៃព្រហស្បតិ៍ 28 តុលា 2021, 15:21

(​បន្ទាយមានជ័យ​)÷ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៨ ខែតុលា ឆ្នាំ​២០២១​នេះ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​បាន​បើក​កិច្ចប្រជុំ​ដល់​ថ្នាក់ដឹកនាំ រួមមាន​លោក​មេបញ្ជាការរង​ទទួល​ជំនាញ លោក​នាយរង​សេនាធិការ លោក​ប្រធាន​មន្ទីរ និង​លោក​មេបញ្ជាការ​ក្រុង​-​ស្រុក​ទាំង​៩ ដើម្បី​ពង្រឹង​ការអនុវត្តន៍​តួនាទី​-​ភារកិច្ច និង​បទបញ្ជា​ទូទៅ​របស់​ថ្នាក់លើ​ប្រគល់ជូន ។

 

​កិច្ចប្រជុំ​ធ្វើឡើង​នៅ​សាលប្រជុំ​ធំ ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ក្រោម​អធិបតីភាព​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ។

ក្នុង​កិច្ចប្រជុំ​នោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន បាន​មានប្រសាសន៍​ណែនាំ​ដល់​លោក​មេបញ្ជាការរង​ទទួល​ជំនាញ លោក​ប្រធាន​មន្ទីរ​ទាំង​៧ និង​លោក​មេបញ្ជាការ​មូលដ្ឋាន​ក្រុង ស្រុក​ទាំង​៩ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​￸​សមាជិក​ក្រោម​ឱវាទ​របស់ខ្លួន​ត្រូវ​អនុវត្តន៍​តួនាទី​-​ភារកិច្ច ឱ្យបាន​ខ្ជាប់ខ្ជួន ហើយ​ម៉ឺងម៉ាត់​បំផុត មិនត្រូវ​ផ្ដេកផ្ដួល​ទៅតាម​បរិបទ​នៃ​ជម្ងឺ​កូ​វីដ​-១៩ នោះ​￸​ទេ ។

អាវុធហត្ថ​គ្រប់រូប​ត្រូវគោរព​បទបញ្ជាផ្ទៃក្នុង និង​គោរព​វិន័យ​ឱ្យបាន​ត្រឹមត្រូវ​តាម​ឋានានុក្រម​ផងដែរ ពិសេស​អាវុធហត្ថ​គ្រប់រូប​មិនត្រូវ​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​ឡើយ មានដូចជា​ការ​រុករាន​ទន្ទ្រាន​ដី​រដ្ឋ ព្រៃឈើ និង​ជួញដូរ ប្រើប្រាស់​គ្រឿងញៀន រួមទាំង​បទល្មើស​ផ្សេងទៀត​ផងដែរ។

 

ឋឋឋ​លោក​មេបញ្ជាការ​បាន​មានប្រសាសន៍​បន្ថែមទៀត​ថា កម្លាំង​អាវុធហត្ថ​ទាំងអស់​ត្រូវ​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ដើម្បី​សម្រេច​រាល់​ភារកិច្ច​ថ្នាក់លើ​ប្រគល់ជូន ។

ជា​ចុងបញ្ចប់​លោក​ឧត្ដមសេនីយ៍ត្រី​មេបញ្ជាការ បាន​កោតសរសើរ​ចំពោះ​￸​ថ្នាក់ដឹកនាំ និង​នាយ នាយរង និង​ពល​អាវុធហត្ថ​ទាំងអស់ ដែល​បាន​យកចិត្តទុកដាក់​ទាំង​ការអនុវត្តន៍​តួនាទី​-​ភារកិច្ច និង​ការថែទាំ​ជំរុំ​ជំរក ព្រមទាំង​គ្រឿង​បំពាក់​បរិក្ខា ក៏ដូចជា​ការដាំដុះ និង​ចិញ្ចឹមសត្វ​គ្រប់​ប្រភេទ​ដើម្បី​ផ្គត់ផ្គង់​ដល់​ការហូបចុក​របស់​កង​កម្លាំង​ផងដែរ ។

 

​លោក​មេបញ្ជាការ​បានធ្វើ​ការ​ផ្ដាំផ្ញើ​ដល់​កម្លាំង​ទាំងអស់​ត្រូវ​ថែទាំ​សុខភាព​ឱ្យបាន​ល្អ ដើម្បី​យកឈ្នះ​មេរោគ​កូ​វីដ​-១៩ និង​ជម្ងឺ​កាច​សាហាវ​ផ្សេងទៀត​ឱ្យបាន​ជោគជ័យ ព្រមទាំង​ចូលរួម បង្ការ បង្ក្រាប និង​សង្គ្រោះ​￸ ជូន​ប្រជាពលរដ្ឋ និង​សង្គមជាតិ​ផងដែរ ៕​

អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ត្រៀម​ជួយសង្គ្រោះ​ពលរដ្ឋ​លិចលង់​ទឹកជំនន់​តាម​បន្ទាត់​ព្រំដែន​
អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ត្រៀម​ជួយសង្គ្រោះ​ពលរដ្ឋ​លិចលង់​ទឹកជំនន់​តាម​បន្ទាត់​ព្រំដែន​
អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ត្រៀម​ជួយសង្គ្រោះ​ពលរដ្ឋ​លិចលង់​ទឹកជំនន់​តាម​បន្ទាត់​ព្រំដែន​
អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ត្រៀម​ជួយសង្គ្រោះ​ពលរដ្ឋ​លិចលង់​ទឹកជំនន់​តាម​បន្ទាត់​ព្រំដែន​
អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ត្រៀម​ជួយសង្គ្រោះ​ពលរដ្ឋ​លិចលង់​ទឹកជំនន់​តាម​បន្ទាត់​ព្រំដែន​
អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ត្រៀម​ជួយសង្គ្រោះ​ពលរដ្ឋ​លិចលង់​ទឹកជំនន់​តាម​បន្ទាត់​ព្រំដែន​
អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ត្រៀម​ជួយសង្គ្រោះ​ពលរដ្ឋ​លិចលង់​ទឹកជំនន់​តាម​បន្ទាត់​ព្រំដែន​

PLB Banner on article detail

អត្ថបទពេញនិយម