​ថៃ​បន្ត​រកឃើញ​អ្នក​ឆ្លង Covid-19 ថ្មីៗ​ចំនួន​១​ម៉ឺន​៧​ពាន់​៦៦៩​ករណី និង​ស្លាប់​១៦៥​នាក់​

ថ្ងៃព្រហស្បតិ៍ 29 កក្កដា 2021, 15:38

​ថៃ​៖ ក្រសួងសុខាភិបាល​ថៃ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​បន្ត​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មីៗ​ចំនួន​១​ម៉ឺន​៧​ពាន់​៦៦៩​ករណី និង​ស្លាប់​១៦៥​នាក់​បន្ថែមទៀត នៅក្នុង​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយនេះ ។​
​នៅក្នុង​ចំណោម​ករណី​ឆ្លង​ថ្មីៗ​ទាំងអស់​ខាងលើនេះ មាន​១​ម៉ឺន​៧​ពាន់​៤០៨​ករណី​ជា​ប្រជាជន​ទូទៅ និង ២៦១​ករណី​ទៀត​ជា​អ្នកទោស​ក្នុង​ពន្ធនាគារ ។

 

ចាប់តាំងពី​ថ្ងៃទី​១ ខែមេសា​មក នៅពេល​ជំងឺ​កូ​វីដ​១៩​រលក​ទី​៣​ផ្ទុះឡើង នៅ​ទូទាំងប្រទេស​ថៃ​មាន​អ្នកជំងឺ​កូ​វីដ​១៩​ចំនួន​៥៣​ម៉ឺន​២​ពាន់​១៦៧​ករណី ក្នុងនោះ​មាន​អ្នកជំងឺ​៣៧​ម៉ឺន​៤៩២​នាក់​បានជា​សះស្បើយ​ឡើងវិញ ។ ចាប់តាំងពី​ជំងឺ​រាតត្បាត​នេះ​ផ្ទុះឡើង​កាលពីដើម​ឆ្នាំមុន​មក នៅ​ទូទាំងប្រទេស​ថៃ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ចំនួន​៥៦​ម៉ឺន​១​ពាន់​៣០​ករណី និង​អ្នកជំងឺ​៣៧​ម៉ឺន​៤៩២​នាក់​បានជា​សះស្បើយ​ឡើងវិញ ។​

 

​ចំណែក​ចំនួន​អ្នកស្លាប់​ក្នុង​រលក​ទី​៣ មាន​ចំនួន​៤​ពាន់​៤៦៨​នាក់​ធ្វើអោយ​អ្នកស្លាប់​សរុប​ចាប់តាំងពី​រោគរាតត្បាត​ផ្ទុះឡើង​កាលពីដើម​ឆ្នាំមុន​មក កើនឡើង​ដល់​៤​ពាន់​៥៦២​នាក់ ៕ ប្រភព​៖ Bangkok Post

​ថៃ​បន្ត​រកឃើញ​អ្នក​ឆ្លង Covid-19 ថ្មីៗ​ចំនួន​១​ម៉ឺន​៧​ពាន់​៦៦៩​ករណី និង​ស្លាប់​១៦៥​នាក់​

PLB Banner on article detail