កុមារ​៤៣​នាក់ នៅ​ភូមា ស្លាប់​តាំងពី​មាន​រដ្ឋប្រហារ​កាលពី​ខែ​មុន​

ថ្ងៃសុក្រ 2 មេសា 2021, 8:54

​មាន​កុមារ​យ៉ាងតិច​៤៣​នាក់​ត្រូវបាន​សម្លាប់ ដោយ​កម្លាំងប្រដាប់អាវុធ នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ចាប់តាំងពី​កើតមាន​រដ្ឋប្រហារ​យោធា​កាលពី​ខែកុម្ភៈ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​ទីភ្នាក់ងារសារព័ត៌មាន BBC ដោយយោង​តាម​អង្គការសិទ្ធិមនុស្ស​សង្គ្រោះ​កុមារ កាលពី​ម្សិលមិញ​។​

 

​ក្រុម​នេះ​ថា ប្រទេស​មី​យ៉ាន់​ម៉ា​កំពុងស្ថិត​ក្នុងស្ថានភាព​សុបិន​ដ៏​អាក្រក់ ដោយ​ពួកគេ​ថា សូម្បី​កុមារ​អាយុ​ត្រឹម​៦​ឆ្នាំ​ក៏​ជា​ជនរងគ្រោះ​ដែរ​។​

 

​ទន្ទឹមនឹងនេះ ក្រុម​ត្រួតពិនិត្យ​ក្នុងស្រុក​មួយទៀត​បាន​ឲ្យ​ដឹង​ដែរ​ថា មាន​មនុស្ស​៥៣៦​នាក់​ហើយ​ត្រូវបាន​សម្លាប់ នៅ​ភូមា នេះ​បើតាម​ប្រភព​ដដែល​។​

 

BBC បាន​បន្តទៀតថា លោកស្រី អ៊ួ​ង​សាន​ស៊ូ​ជី មេដឹកនាំ​ស៊ីវិល​ដែល​ត្រូវបាន​បណ្តេញ​ចេញពី​តំណែង​នោះ ត្រូវបាន​ចោទប្រកាន់​ជា​បន្តបន្ទាប់​៕​

កុមារ​៤៣​នាក់ នៅ​ភូមា ស្លាប់​តាំងពី​មាន​រដ្ឋប្រហារ​កាលពី​ខែ​មុន​
កុមារ​៤៣​នាក់ នៅ​ភូមា ស្លាប់​តាំងពី​មាន​រដ្ឋប្រហារ​កាលពី​ខែ​មុន​
កុមារ​៤៣​នាក់ នៅ​ភូមា ស្លាប់​តាំងពី​មាន​រដ្ឋប្រហារ​កាលពី​ខែ​មុន​
កុមារ​៤៣​នាក់ នៅ​ភូមា ស្លាប់​តាំងពី​មាន​រដ្ឋប្រហារ​កាលពី​ខែ​មុន​

PLB Banner on article detail