យោធា​មី​យ៉ាន់​ម៉ា ចេញ​ដីការ​ចាប់ខ្លួន​បវរកញ្ញា Han Lay និង​ហាមឃាត់​គ្រួសារ​មិនឱ្យ​ចេញពី​ប្រទេស​

ថ្ងៃពុធ 7 មេសា 2021, 21:0

​យោងតាម​ការចុះផ្សាយរ​បស់​កាសែត​ថៃ Thai BPS បាន​រាយការណ៍​នៅ​ថ្ងៃទី​០៧ ខែមេសា​នេះ​ថា យោធា​មី​យ៉ាន់​ម៉ា បានចេញ​ដីកាចាប់ខ្លួន Miss Grand មី​យ៉ាន់​ម៉ា ឆ្នាំ​២០២០ កញ្ញា Han Lay ក្រោយពី​រូបនាង​បាន​ថ្លែង​សុន្ទរកថា​អំពី​ស្ថានភាព​នយោបាយ​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​ដែល​កំពុង​ចលាចល នៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​កម្មវិធី​ប្រកួត Miss Grand International 2020 នា​ក្រុង​បាងកក កាលពី​ថ្ងៃទី​២៧ ខែមីនា​។​

 

Myanmar Celebrity TV Club ដែលជា​គេហទំព័រ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏​ល្បីល្បាញ​មួយ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​ចុះផ្សាយ​ព័ត៌មាន​បន្ថែមទៀត​ថាស​មា​ជិ​ក​គ្រួសារ​របស់ Han Lay ក៏​ត្រូវបាន​ហាមឃាត់​មិនឱ្យ​ចាកចេញ​ពី​ប្រទេស​ដែរ​។​

 

​នៅក្នុង​ការប្រកួត Miss Grand International ឆ្នាំ​២០២០ នាង Han Lay បាន​និយាយ​ទាំង​ស្រក់​ទឹកភ្នែក​នៅពេលដែល​នាង​បាន​ប្រាប់​ពី​ស្ថានភាព​នយោបាយ  និង​ស្វែងរក​ការគាំទ្រ​ពី​អន្តរជាតិ​សម្រាប់​ប្រជាជន​មី​យ៉ាន់​ម៉ា​ដែល​ត្រូវ​ក្រុម​យោធា​សម្លាប់​រាប់រយ​នាក់​។​

 

​ក្រោយពី​ចប់​ការប្រកួត​ដើម្បី​រក្សា​សុវត្ថិភាព Miss grand មី​យ៉ាន់​ម៉ា​រូបនេះ ត្រូវបាន​លោក Nawat Issara Kraisil ជា​ប្រធាន​នៃ​កម្មវិធី Miss grand international ជួយ​ឱ្យ​រូបនាង​ស្នាក់នៅ​ប្រទេស​ថៃ​យ៉ាងតិច ៣ ខែ​រហូតដល់​ស្ថានការណ៍​បាន​ប្រសើរឡើង​ដោយ​ធ្វើ​ទិដ្ឋាការ​ឱ្យ​ស្នាក់នៅ និង​ស្វែងរក​ការងារ​ឱ្យ​នាង​ធ្វើ​នៅ​ប្រទេស​ថៃ​។​

 

​សូម​រំលឹក​ផង​ដែលថា​តាំងពី​មាន​បាតុកម្ម​ប្រឆាំងនឹង​រដ្ឋប្រហារ​យោធា មាន​មនុស្ស ២,៦៥៨ នាក់​កំពុងស្ថិត​ក្នុងការ​ឃុំឃាំង ក្នុងនោះ​មាន​អាជ្ញាធរ​ក៏បាន​ចេញ​ដីកាចាប់ខ្លួន​ចាប់ខ្លួន​តារា​ល្បីៗ ជិត​៤០​នាក់ ដែល​ចេញមុខ​ប្រឆាំងនឹង​ច្បាប់​យោធា​៕​

យោធា​មី​យ៉ាន់​ម៉ា ចេញ​ដីការ​ចាប់ខ្លួន​បវរកញ្ញា Han Lay និង​ហាមឃាត់​គ្រួសារ​មិនឱ្យ​ចេញពី​ប្រទេស​
យោធា​មី​យ៉ាន់​ម៉ា ចេញ​ដីការ​ចាប់ខ្លួន​បវរកញ្ញា Han Lay និង​ហាមឃាត់​គ្រួសារ​មិនឱ្យ​ចេញពី​ប្រទេស​

PLB Banner on article detail

អត្ថបទពេញនិយម