ពលរដ្ឋ​មី​យ៉ាន់​ម៉ា រាប់ពាន់នាក់ ភៀសខ្លួន​ទៅ​ប្រទេស​ថៃ​

ថ្ងៃអង្គារ 30 មីនា 2021, 10:13

​ក្រុម​សកម្មជន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បានឱ្យដឹងថា ទាហាន​មី​យ៉ាន់​ម៉ា​វាយប្រហារ​តាមផ្លូវ​អាកាស​មកលើ​ស្រុក Mutraw រដ្ឋ Karen នៅ​ភាគ​អាគ្នេយ៍​របស់​ប្រទេស បណ្តាលឱ្យ​អ្នកភូមិ​ប្រមាណ​ជា​៣,០០០​នាក់ ត្រូវ​បង្ខំចិត្ត​រត់គេច​ចេញទៅ​កាន់​ប្រទេស​ថៃ​កាលពី​ថ្ងៃអាទិត្យ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​រ៉​យ​ទ័​របា​ន​ចុះផ្សាយ​នៅ​យប់​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០២១​។​

 

​តំបន់​នោះ​ត្រូវបាន​កាន់កាប់​ដោយ​ជនជាតិភាគតិច​ប្រដាប់​ដោយ​អាវុធ ហើយ​ឥឡូវនេះ​មាន​ពលរដ្ឋ​ខ្លះ​បាន​ជម្លៀស​ខ្លួន​ចេញទៅ​ប្រទេស​ថៃ ហើយ​ខ្លះ​បាន​ទៅ​លាក់ខ្លួន​នៅក្នុង​ព្រៃ​ជាដើម​។​

 

​សារព័ត៌មាន​ថៃ Thai PBS បាន​និយាយថា ពេលនេះ​មាន​ពលរដ្ឋ​មី​យ៉ាន់​ម៉ា​ចំនួន ៣,០០០​នាក់ បាន​ទៅដល់​ខេត្ត Mae Hong Son របស់​ប្រទេស​ថៃ​រួចហើយ ខណៈ​ខាង​អាជ្ញាធរ​ថៃ​នៅ​មិនទាន់មាន​ការអធិប្បាយ​ជុំវិញ​បញ្ហា​នេះ​នៅឡើយ​ទេ​៕

ពលរដ្ឋ​មី​យ៉ាន់​ម៉ា រាប់ពាន់នាក់ ភៀសខ្លួន​ទៅ​ប្រទេស​ថៃ​
ពលរដ្ឋ​មី​យ៉ាន់​ម៉ា រាប់ពាន់នាក់ ភៀសខ្លួន​ទៅ​ប្រទេស​ថៃ​
ពលរដ្ឋ​មី​យ៉ាន់​ម៉ា រាប់ពាន់នាក់ ភៀសខ្លួន​ទៅ​ប្រទេស​ថៃ​

PLB Banner on article detail

អត្ថបទពេញនិយម