បិទ​ផ្សារ​ពីរ​នៅ​ស្រុក​វ៉ារិន ខេត្ដ​សៀមរាប ក្រោយ​រកឃើញ​វិជ្ជមាន​កូ​វីដ ១១​ករណី​

ថ្ងៃអង្គារ 20 កក្កដា 2021, 8:35

​សៀមរាប​៖ អាជ្ញាធរ​ស្រុក​វ៉ារិន ខេត្ដ​សៀមរាប បានសម្រេច​បិទ​ការចេញចូល​ផ្សារ​ចំនួន​២ នៅ​ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ជា​បណ្តោះអាសន្ន បន្ទាប់ពី​រកឃើញ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ខាងមុខ​ផ្សារ​នេះ​ចំនួន ១១​នាក់ មាន​ឆ្លង​មេរោគ​កូ​វីដ​-១៩​។​

 

​លោក ធិ​ន​នី វិ​ធូរ អភិបាលស្រុក​វ៉ារិន បានអោយដឹងថា នៅ​ល្ងាច​ថ្ងៃទី​១៩ ខែកក្កដា​នេះ​ថា ប្រជាពលរដ្ឋ ដែលមាន​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​ចំនួន ១១​នាក់​នោះ ពួកគាត់​បានជា​ប់​ពាក់ព័ន្ធ​ជាមួយ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩​ម្នាក់ ជា​អ្នកលក់​ផ្លែឈើ​មកពី​ទីរួមខេត្ដ​សៀមរាប ប្រហែល​ជិត​១០​ថ្ងៃមុន​។ លោក​បាន​បន្ដថា ប្រជាពលរដ្ឋ​ចំនួន ២១​នាក់ មានការ​សង្ស័យ​ឆ្លង​មេរោគ​នោះ ទើប​នៅ​ព្រឹក​ថ្ងៃទី​១៩​នេះ អាជ្ញាធរ​បានធ្វើ​តេស្ដ​ពួកគាត់​ចំនួន​២១​នាក់ ជា​លទ្ធផល​រកឃើញ​មេរោគ​កូ​វីដ​-១៩​ចំនួន ១១​នាក់ ក្នុងចំណោម ២១​នាក់​នោះ​។ លោក​បាន​បន្ដថា ប្រជាពលរដ្ឋ​ចំនួន ១១​នាក់ ដែលមាន​វិជ្ជមាន​កូ​វីដ​-១៩​នេះ ស្ថិតនៅ​ខាងមុខ​ផ្សារ​ស្រែ​ណូយ ទើប​អាជ្ញាធរ​បានសម្រេច​បិទ​ផ្សារ​ស្រែ​ណូយ និង​ផ្សារ​ឯកជន​មួយទៀត​នៅក្បែ​នោះ ជា​បណ្តោះអាសន្ន ព្រោះ​អ្នក​ទាំង​នោះបាន​ជាប់​ពាក់ព័ន្ធ​នឹង​ជីវ​ករ​លក់ដូរ​នៅ​ផ្សារ​ទាំងពីរ​នោះ ដោយ​ចាប់ពី​ល្ងាច​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២១​នេះ​តទៅ ។ លោក​បាន​បន្ដទៀតថា ការរកឃើញ​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​ចំនួន ១១​ករណីនេះ អាច​ជាប់​ពាក់ព័ន្ធ​ជាមួយ​អាជីវករ ក៏​ដូច​ប្រជាពលរដ្ឋ​ជាច្រើន​ទៀត ខណ​:​ដែល​នៅ​តំបន់​នោះ​ជាទី​ប្រជុំជន​ផ្សារ ហើយ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ក៏បាន​ចេញចូល​ផ្សារ​នោះ​ផងដែរ​។ លោក ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ អាជីវករ​នៅ​ផ្សារ​ទាំង​២ ដែលមាន​ពាក់ព័ន្ធ​ជាមួយ​អ្នក​វិជ្ជមាន​ទាំង ១១​នាក់​នេះ និង​មានការ​សង្ស័យ​ពី​អាការ​:​មិន​ស្រួល សូ​មក​យក​សំណាក​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ ជាមួយ​អាជ្ញាធរ ហើយ​ត្រូវធ្វើ​ច​ត្ដា​ឡី​ស័ក ឱ្យបាន​១៤​ថ្ងៃ​តាម​ការណែនាំ​របស់​ក្រសួង​សុខ​ភិ​បាល ក៏ដូចជា​អាជ្ញាធរខេត្ត​ផងដែរ​។​

 

​លោក ធិ​ន​នី វី​ធូរ បាន​បន្ថែមថា ក្នុង​ព្រឹ​ត្ដិ​ការណ៍​សហគមន៍​២០​កុម្ភ​:​នេះ គិត​មកដល់​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២១​នេះ អាជ្ញាធរ​ស្រុក​វ៉ារិន បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ចំនួន ១៨​នាក់ ហើយ​ខ្លះ​កំពុង​សម្រាក់​ព្យាបាល និង​មួយចំនួនទៀត​បានជា​សះស្បើយ​។​ជាមួយគ្នា​នោះ លោក​អះអាងថា ក្រោយពី​បាន​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩ ទៅលើ​ប្រជាពលរដ្ឋ​ជា​បន្ដបន្ទាប់​នេះ អាជ្ញាធរ​ស្រុក បានស្នើ​ទៅ​ថ្នាក់លើ យក​សាលារៀន​វិទ្យាល័យ​ស្រែ​ណូ ក្នុង​ឃុំ​ស្រែ​ណូយ ធ្វើជា​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​ផងដែរ​៕

 

មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប

បិទ​ផ្សារ​ពីរ​នៅ​ស្រុក​វ៉ារិន ខេត្ដ​សៀមរាប ក្រោយ​រកឃើញ​វិជ្ជមាន​កូ​វីដ ១១​ករណី​
បិទ​ផ្សារ​ពីរ​នៅ​ស្រុក​វ៉ារិន ខេត្ដ​សៀមរាប ក្រោយ​រកឃើញ​វិជ្ជមាន​កូ​វីដ ១១​ករណី​
បិទ​ផ្សារ​ពីរ​នៅ​ស្រុក​វ៉ារិន ខេត្ដ​សៀមរាប ក្រោយ​រកឃើញ​វិជ្ជមាន​កូ​វីដ ១១​ករណី​
បិទ​ផ្សារ​ពីរ​នៅ​ស្រុក​វ៉ារិន ខេត្ដ​សៀមរាប ក្រោយ​រកឃើញ​វិជ្ជមាន​កូ​វីដ ១១​ករណី​
បិទ​ផ្សារ​ពីរ​នៅ​ស្រុក​វ៉ារិន ខេត្ដ​សៀមរាប ក្រោយ​រកឃើញ​វិជ្ជមាន​កូ​វីដ ១១​ករណី​
បិទ​ផ្សារ​ពីរ​នៅ​ស្រុក​វ៉ារិន ខេត្ដ​សៀមរាប ក្រោយ​រកឃើញ​វិជ្ជមាន​កូ​វីដ ១១​ករណី​
បិទ​ផ្សារ​ពីរ​នៅ​ស្រុក​វ៉ារិន ខេត្ដ​សៀមរាប ក្រោយ​រកឃើញ​វិជ្ជមាន​កូ​វីដ ១១​ករណី​

PLB Banner on article detail