អាជ្ញាធរនិងមានចំណាត់ការចំពោះការប្រមូលផ្តុំមនុស្សរបស់លោកខឹម វាសនា

ថ្ងៃអាទិត្យ 28 សីហា 2022, 5:55

សៀមរាប៖ លោកឃឹម ហ្វីណង់អភិបាលស្រុកបន្ទាយស្រី បានលើកឡើងថានៅរសៀលថ្ងៃសៅរ៍ទី២៧សីហាឆ្នាំ២០២២នេះ រដ្ឋបាល សៀមរាប នឹងដឹកនាំកម្លាំងចុះពិនិត្យការប្រមូលផ្តុំមនុស្សរាប់ពាន់នាក់របស់លោកខឹមវាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនៅក្នុងចម្ការហើយរដ្ឋបាលខេត្ត និងឈានទៅចាត់វិធានការចំពោះការប្រមូលផ្តុំមនុស្ស ដោយគ្មានការស្នើសុំច្បាប់អនុញាតជាមុន។

លោក បានបញ្ជាក់ទៀតថា គិតមកដល់ពេលនេះ ចំនួនម​នុស្សដែលទៅប្រមូលផ្ដុំគឺមានការកើនឡើងជាបន្តបន្ទាប់ ហើយបើតាមការប៉ាន់ស្មាន គឺមានមនុស្សប្រហែល១ម៉ឺន៥នាក់ហើយ បានទៅប្រមូលផ្ដុំនៅក្នុងចម្ការម្រេចរបស់លោក ខឹម វាសនា និងខ្លះទៀតបោះតង់ និងដើរជួលផ្ទះពលរដ្ឋដែលស្ថិតនៅក្បែរចម្ការរបស់លោកប្រធានគណបក្សរូបនេះដើម្បីស្នាក់នៅ។

លោក ខឹម វាសនា នៅតែបន្តបង្ហោះតាមហ្វេសប៊ុក អំពាវនាវឱ្យអ្នកគាំទ្រនៅក្នុងនិងក្រៅប្រទេស ធ្វើដំណើរមកកាន់ចម្ការរបស់លោកជាបន្ទាន់ ដើម្បីឱ្យលោកអាចជួយការពារគេចផុតពីការស្លាប់ ដោយសារលោកអះអាងថា លោកគឺព្រហ្មឬអ្នកមានបុណ្យតែម្នាក់គត់ ដែលដឹងថា ពិភពលោកកំពុងបញ្ចេញសញ្ញាជាបន្តបន្ទាប់ ឈានទៅរកជន់លិចល្ហល្ហេវក្នុងពេលឆាប់ៗនេះ។

ឯកឧត្តមហ៊ុន ម៉ានិត និងលោកទៀ សីហាអភិបាលខេត្តសៀមរាប បានចុះទៅជួបប្រជាពលរដ្ឋ ដែលមានការប្រមូលផ្តុំនៅភូមិសរសី ឃុំត្បែង ស្រុកបន្ទាយស្រី ដឹកនាំដោយលោកខឹម វាសនាប្រធានគណ:បក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(LDP) បន្ទាប់ពីដេញដោលសួនាំ មេបក្សសម្ព័ន្ធបានឆ្លើយយ៉ាងខ្លីថា(ចេះតែថាទៅ)ករណីមេបក្សសម្ព័ន្ធខាងលើ ប្រជាពលរដ្ឋខ្មែរខ្លះបានប្រត្តិកម្ម និងរិះគន់មេបក្សសម្ព័ន្ធ កំពុងបោកប្រាស់អ្នកគាំទ្រ និងធ្វើឲ្យមានចលាចលក្នុងសង្គម។និងបានស្នើឲ្យអាជ្ញាធរមានសម្មត្ថកិច្ចចាត់វិធានការចំពោះសកម្មភាពឃោសនាគៀងគរមនុស្ស៕ ដោយ តាំង ហូ

អាជ្ញាធរនិងមានចំណាត់ការចំពោះការប្រមូលផ្តុំមនុស្សរបស់លោកខឹម វាសនា
អាជ្ញាធរនិងមានចំណាត់ការចំពោះការប្រមូលផ្តុំមនុស្សរបស់លោកខឹម វាសនា
អាជ្ញាធរនិងមានចំណាត់ការចំពោះការប្រមូលផ្តុំមនុស្សរបស់លោកខឹម វាសនា
អាជ្ញាធរនិងមានចំណាត់ការចំពោះការប្រមូលផ្តុំមនុស្សរបស់លោកខឹម វាសនា
អាជ្ញាធរនិងមានចំណាត់ការចំពោះការប្រមូលផ្តុំមនុស្សរបស់លោកខឹម វាសនា
អាជ្ញាធរនិងមានចំណាត់ការចំពោះការប្រមូលផ្តុំមនុស្សរបស់លោកខឹម វាសនា

PLB Banner on article detail