សហប្រធាន​គណៈកម្មាធិកា​រអា​យ​ស៊ី​ស៊ី​-​អង្គរ បារាំង និង​ជប៉ុន ប្រកាស​ជួយ​ជ្រោមជ្រែង​ការងារ​អភិរក្ស និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​រយៈពេល​១០​ឆ្នាំ​ទៀត​

ថ្ងៃសុក្រ 25 មីនា 2022, 16:24

ប្រធាន​បារាំង និង​ជប៉ុន បានប្រកាស​ពី​ការសម្រេចចិត្ត​របស់រ​ដ្ឋា​ភិ​បាល​នៃ​ប្រទេស​ទាំងពីរ​ក្នុង​ពិធី​បើក​កិច្ចប្រជុំពេញអង្គ​លើក​ទី​២៨ នៃ​កិច្ចប្រជុំ​របស់​គណៈកម្មាធិកា​រ​អាយ​ស៊ី​ស៊ី​-​អង្គរ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២២ ដោយមាន​វត្តមាន​រប​ស់លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​។ 

 

​ការប្រកាស​នៃ​សេចក្តីសម្រេចចិត្ត​នេះ ទទួល​បានការ​សាទរ​យ៉ាងខ្លាំង​ក្លា​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​នៃ​កិច្ចប្រជុំ​។ សូមបញ្ជាក់ថា គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ​ត្រូវបាន​បង្កើតឡើង​នៅ​ខែធ្នូ ឆ្នាំ​១៩៩៣ ហើយនឹង​ត្រូវ​បញ្ចប់​អាណត្តិ​ទី​៣​របស់ខ្លួន​នៅ​ចុងឆ្នាំ​២០២៣​។ តាមរយៈ​នៃ​ការប្រកាស​នៃ​សេចក្តីសម្រេចចិត្ត​នេះ គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ​នឹង​បន្ត​អាណត្តិ​លើក​ទី​៤​រហូតដល់​ឆ្នាំ​២០៣៣​។ 

 

​ក្នុង​រយៈពេល​៣០​ឆ្នាំ​មកនេះ គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ​បានទទួល​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​នូវ​ការធានាបាន​ការជួសជុល​ប្រាង្គ​ប្រាសាទ​ធ្វើយ៉ាងណា​ធានាបាន​នូវ​ភាពរឹងមាំ​របស់​ប្រាង្គ​ប្រាសាទ ការងារ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ការគ្រប់គ្រង​ជួសជុល អភិរក្ស​និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។ ចំពោះ​រយៈពេល​១០​ឆ្នាំ​ខាងមុខ​ទៀត គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ នឹង​ផ្តោតទៅលើ​ការងារ​បេតិកភណ្ឌ និង​សហគមន៍ ដើម្បី​ផ្សារភ្ជាប់​នូវ​ទំនាក់ទំនង​រវាង​បេតិកភណ្ឌ និ​សហគមន៍​ដែល​ធ្វើឱ្យ​កិច្ចការ​អភិរក្ស និង​អភិវឌ្ឍ​តំបន់​រមណីយដ្ឋាន​អង្គរ​កាន់តែ​ល្អប្រសើរ​៕​ដោយ តាំង ហូ​

 

 

សហប្រធាន​គណៈកម្មាធិកា​រអា​យ​ស៊ី​ស៊ី​-​អង្គរ បារាំង និង​ជប៉ុន ប្រកាស​ជួយ​ជ្រោមជ្រែង​ការងារ​អភិរក្ស និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​រយៈពេល​១០​ឆ្នាំ​ទៀត​
សហប្រធាន​គណៈកម្មាធិកា​រអា​យ​ស៊ី​ស៊ី​-​អង្គរ បារាំង និង​ជប៉ុន ប្រកាស​ជួយ​ជ្រោមជ្រែង​ការងារ​អភិរក្ស និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​រយៈពេល​១០​ឆ្នាំ​ទៀត​
សហប្រធាន​គណៈកម្មាធិកា​រអា​យ​ស៊ី​ស៊ី​-​អង្គរ បារាំង និង​ជប៉ុន ប្រកាស​ជួយ​ជ្រោមជ្រែង​ការងារ​អភិរក្ស និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​រយៈពេល​១០​ឆ្នាំ​ទៀត​
សហប្រធាន​គណៈកម្មាធិកា​រអា​យ​ស៊ី​ស៊ី​-​អង្គរ បារាំង និង​ជប៉ុន ប្រកាស​ជួយ​ជ្រោមជ្រែង​ការងារ​អភិរក្ស និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​រយៈពេល​១០​ឆ្នាំ​ទៀត​
សហប្រធាន​គណៈកម្មាធិកា​រអា​យ​ស៊ី​ស៊ី​-​អង្គរ បារាំង និង​ជប៉ុន ប្រកាស​ជួយ​ជ្រោមជ្រែង​ការងារ​អភិរក្ស និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​រយៈពេល​១០​ឆ្នាំ​ទៀត​
សហប្រធាន​គណៈកម្មាធិកា​រអា​យ​ស៊ី​ស៊ី​-​អង្គរ បារាំង និង​ជប៉ុន ប្រកាស​ជួយ​ជ្រោមជ្រែង​ការងារ​អភិរក្ស និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​រយៈពេល​១០​ឆ្នាំ​ទៀត​
សហប្រធាន​គណៈកម្មាធិកា​រអា​យ​ស៊ី​ស៊ី​-​អង្គរ បារាំង និង​ជប៉ុន ប្រកាស​ជួយ​ជ្រោមជ្រែង​ការងារ​អភិរក្ស និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​រយៈពេល​១០​ឆ្នាំ​ទៀត​

PLB Banner on article detail

អត្ថបទពេញនិយម