ចលនា​យុវជន​កម្ពុជា​(​ក្រុម​១៥៧) ស្រុក​សូទ្រនិគម នាំយក​អំណោយ​ចែកជូន​កងកម្លាំង​ប្រចាំការ​នៅ​វិទ្យាល័យ​ដំ​ដែក​

ថ្ងៃពុធ 23 មិថុនា 2021, 15:4

​ប្រធាន​សមាគម​ចលនា​យុវជន​កម្ពុជា (​ក្រុម​១៥៧) សាខា​ខេត្តសៀមរាប លោក ស វណ្ណា​រ័តន៍ អនុប្រធាន​សមាគម​ចលនា​យុវជន​កម្ពុជា (​ក្រុម​១៥៧) ស្រុក​សូទ្រនិគម សាខា​ខេត្តសៀមរាប តំណាង​លោក ជា ម៉េង​ហុង ប្រធាន​ចលនា​យុវជន​កម្ពុជា (​ក្រុម​១៥៧) ស្រុក​សូទ្រនិគម​សាខា​ខេត្តសៀមរាប បាន​ដឹកនាំ​សមាជិក សមាជិកា ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​អំពី​លោក ម៉ក់ ប្រុស អភិបាល​នៃ​គណៈ​អភិបាលស្រុក​សូទ្រនិគម នាំយក​អំណោយ ចែកជូន​ដល់​កងរាជអាវុធហត្ថ​ស្រុក និង​កងកម្លាំង​ស្នងការ​នគរបាល​ខេត្ត​ប្រចាំការ​នៅ​វិទ្យាល័យ​ដំ​ដែក មាន​ដូចខាងក្រោម​៖

 

១/ កងរាជអាវុធហត្ថ​ស្រុក​៖
   -​ម៉ាស់  ២៥​ប្រអប់
   -​ទឹក​សុទ្ធ ៣​កេស  
   -​កូ​កា ២​កេស   
   -​អាល់កុល ៣០​លីត្រ​

 

២/ កងកម្លាំង​ប្រចាំការ​នៅ​មណ្ឌល ព្យាបាល​ជំងឺ វិទ្យាល័យ​ដំ​ដែក​៖
   -​ម៉ាស់  ២៥​ប្រអប់
   -​ទឹក​សុទ្ធ ៣​កេស  
   -​កូ​កា ២​កេស   
   -​អាល់កុល ៣០​លីត្រ​

 


​ក្នុងនោះ​ផងដែរ លោក ស វណ្ណា​រ័តន៍ បាន​មានមតិ​ផ្ដាំផ្ញើ​ដល់​ប្រជាពលរដ្ឋ ដែល​កំពុង​សម្រាក​ព្យាបាល សូមមេត្តា​ចូលរួម​អនុវត្តន៍​នូវ​វិធានការ របស់​រាជរដ្ឋាភិបាល (៣​ការពារ ៣​កុំ​) ដេ​ី​ម្បី​ជៀស​ផុតពី​ជំងឺ​covid19 ដ៏​កាច​សាហាវ​មួយ​នេះ ទោះបីជា​សះស្បើយ​ហើយក៏​ដោយ ។ ដោយ តាំង ហូ​

ចលនា​យុវជន​កម្ពុជា​(​ក្រុម​១៥៧) ស្រុក​សូទ្រនិគម នាំយក​អំណោយ​ចែកជូន​កងកម្លាំង​ប្រចាំការ​នៅ​វិទ្យាល័យ​ដំ​ដែក​
ចលនា​យុវជន​កម្ពុជា​(​ក្រុម​១៥៧) ស្រុក​សូទ្រនិគម នាំយក​អំណោយ​ចែកជូន​កងកម្លាំង​ប្រចាំការ​នៅ​វិទ្យាល័យ​ដំ​ដែក​
ចលនា​យុវជន​កម្ពុជា​(​ក្រុម​១៥៧) ស្រុក​សូទ្រនិគម នាំយក​អំណោយ​ចែកជូន​កងកម្លាំង​ប្រចាំការ​នៅ​វិទ្យាល័យ​ដំ​ដែក​

PLB Banner on article detail