អាជ្ញាធរជាតិអប្សារាសូមអំពាវអំនាវដលបងប្អូនពលរដ្ធបញ្ឈប់ការលក់ដូរដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក

ថ្ងៃព្រហស្បតិ៍ 29 មេសា 2021, 7:48

ខេត្តសៀមរា ៖ដើម្បីអនុវត្តគោលការណ៍ច្បាប់ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព អាជ្ញាធរជាតិអប្សរាសូមអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវការប្រកាសលក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក។

យោងតាមគណនីហ្វេសប៊ុកផ្លូវការអាជ្ញាធរជាតិអប្សរាដែលមានឈ្មោះ អាជ្ញាធរជាតិអប្សរា Apsara National Authority បានបញ្ជាក់ថា ដីធ្លីក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ គឺជាតំបន់មានស្ថានីយបុរាណវត្ថុសំខាន់ៗដែលត្រូវការកិច្ចការពារកម្រិតខ្ពស់បំផុត (តំបន់១) និងជាតំបន់សម្បូរសំណល់បុរាណវត្ថុដែលត្រូវការពារទប់ទល់នឹងនឹងការប្រេីប្រាស់ដីធ្លីផ្តេសផ្តាសនិងការអភិវឌ្ឍន៍មិនសមស្រប(តំបន់២)។ 

ការលក់ទិញដីធ្លីក្នុងតំបន់ទាំងនេះ គឺផ្ទុយនឹងច្បាប់ដែលមានចែងក្នុងព្រះរាជក្រឹត្យលេខ០០១ ន.ស ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ ស្តីពីការកំណត់ និងការចាត់ចែងគ្រប់គ្រងតំបន់សៀមរាបអង្គរ និងសេចក្តីសម្រេចលេខ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ របស់រាជរដ្ឋាភិបាល ស្តីពីការកំណត់បទដ្ឋាននៃការប្រើប្រាស់ដីធ្លីនៅតំបន់១ និងតំបន់២។

ដេីម្បីបានដឹងអំពីទីតាំងតំបន់ការពារបេតិកភណ្ឌពិភពលោកអង្គរឲ្យបានច្បាស់លាស់ សូមបងប្អូនពលរដ្ធទាញយកផែនទីតំបន់ការពារបេតិកភណ្ឌពិភពលោកអង្គរដាក់ចូលក្នុងកម្មវិធីGoogle Earthនៃទូរសព្ទដៃឬកុំព្យូទ័ររបស់លោកអ្នកនឹងបានដឹងហើយ។
ក្នុងករណីមានចម្ងល់ទាំងឡាយណាពាក់ព័ន្ធនឹងការគ្រប់គ្រងដីធ្លីក្នុងតំបន់ការពាររមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ សូមទាក់ទងតាមលេខទូរសព្ទ ០៩២ ៨៩ ៩៩ ៦៦ ឬគណនីហ្វេសប៊ុកផ្លូវការអាជ្ញាធរជាតិអប្សរាដែលមានឈ្មោះ អាជ្ញាធរជាតិអប្សរា Apsara National Authority ។

សុំបញ្ជាក់ថាមួរយះនេះមានអាខោនហ្វេសប៊ុក ឈ្មោះ សុភា លក់អចលនទ្រព្យក្រុងសៀមរាប បានប្រកាសបង្ហោះលក់ដីផ្ទះមួយកន្លែងដែលស្ថិតក្នុងតំបន់បេតិភណ្ឌពិភពលោកដែលមានការថែរក្សានឹងកាពារដោយអាជ្ញាធរជាតិអប្សារា។ ដោយ តាំង ហូ

អាជ្ញាធរជាតិអប្សារាសូមអំពាវអំនាវដលបងប្អូនពលរដ្ធបញ្ឈប់ការលក់ដូរដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក
អាជ្ញាធរជាតិអប្សារាសូមអំពាវអំនាវដលបងប្អូនពលរដ្ធបញ្ឈប់ការលក់ដូរដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក
អាជ្ញាធរជាតិអប្សារាសូមអំពាវអំនាវដលបងប្អូនពលរដ្ធបញ្ឈប់ការលក់ដូរដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក
អាជ្ញាធរជាតិអប្សារាសូមអំពាវអំនាវដលបងប្អូនពលរដ្ធបញ្ឈប់ការលក់ដូរដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក

PLB Banner on article detail