ព្រឹក​នេះ រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ២​នាក់ ជា​ពលករ​មកពី​ប្រទេស​ថៃ​

ថ្ងៃព្រហស្បតិ៍ 31 ធ្នូ 2020, 8:56

​ក្រសួងសុខាភិបាល បានប្រកាស​នៅ​ព្រឹក​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០ ថា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន ២​នាក់ ជា​ពលករ​ខ្មែរ ឆ្លងដែន​មកពី​ប្រទេស​ថៃ​។​

 

​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន ២​នាក់ នោះ គឺ​បុរស អាយុ ៣៦​ឆ្នាំ មាន​អាសយដ្ឋាន ស្នាក់នៅ​ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង បានធ្វើ​ដំណើរ​មកពី​ប្រទេស មកដល់​កម្ពុជា នៅ​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២០ និង​ស្ត្រី​អាយុ ៣៣​ឆ្នាំ មាន​អាសយដ្ឋាន ស្នាក់នៅ​ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០​។​

 

​អ្នកជំងឺ​កូ​វីដ​១៩ ទាំង ២​នាក់​នេះ ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង​៕​

ព្រឹក​នេះ រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ២​នាក់ ជា​ពលករ​មកពី​ប្រទេស​ថៃ​
ព្រឹក​នេះ រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ២​នាក់ ជា​ពលករ​មកពី​ប្រទេស​ថៃ​
ព្រឹក​នេះ រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ២​នាក់ ជា​ពលករ​មកពី​ប្រទេស​ថៃ​

PLB Banner on article detail

អត្ថបទពេញនិយម