កម្ពុជា មានផលិតផលស្វាយស្រស់ ជាង១លានតោន ក្នុង១រដូវ

ថ្ងៃពុធ 10 មិថុនា 2020, 8:15

គិតត្រឹមឆ្នាំ២០១៩ ផ្ទៃដីដាំដុះស្វាយ នៅកម្ពុជាមានចំនួន១២៤,៣១៩ហិកតា នឹងអាចប្រមូលផលបានចំនួន ៩១,៣៩៨ហិកតា ក្នុងនោះទិន្នផលជាមធ្យមទទួលបាន១៥,៨៥តោន ក្នុង១ហិកតា និងក្នុង១រដូវ ដែលជាមធ្យមកម្ពុជា អាចមានផលិតផលស្វាយស្រស់ប្រមាណជា១,៤៤៨,៦៧៧តោន ក្នុង១រដូវ។

 

នេះបើតាមការបញ្ជាក់ដោយឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីម្សិលមិញ ក្នុងពិធីចុះហត្ថលេខាលើពិធីសារស្តីពី “លក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រទេសចិន” រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងអគ្គរដ្ឋបាលគយចិន។

 

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ក្នុងចំណោមប្រភេទពូជស្វាយទាំង១៨ ដែលបានអភិរក្សនៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ពូជស្វាយកែវរមៀត ជាពូជស្វាយកម្ពុជា ដែលមានការនិយមដាំដុះច្រើនបំផុត ដោយពូជនេះមានលក្ខណៈពិសេសដែលអាចបរិភោគបានតាំងពីខ្ចី ចំណាស់ និងរហូតដល់ទុំ៕

 

កម្ពុជា មានផលិតផលស្វាយស្រស់ ជាង១លានតោន ក្នុង១រដូវ
កម្ពុជា មានផលិតផលស្វាយស្រស់ ជាង១លានតោន ក្នុង១រដូវ
កម្ពុជា មានផលិតផលស្វាយស្រស់ ជាង១លានតោន ក្នុង១រដូវ
កម្ពុជា មានផលិតផលស្វាយស្រស់ ជាង១លានតោន ក្នុង១រដូវ

PLB Banner on article detail