ស្រ្តីមានផ្ទៃពោះម្នាក់ត្រូវរន្ទះបាញ់ស្លាប់ខណៈកំពុងអង្គុយចាក់ខ្ចង

ថ្ងៃច័ន្ទ 27 មិថុនា 2022, 19:21

បន្ទាយមានជ័យ៖ ស្រ្តីមានផ្ទៃពោះគ្រប់ខែម្នាក់ត្រូវបានរន្ទះបាញ់បណ្តាលអោយស្លាប់ខណៈដែលកំពុងអង្គុយចាក់ខ្ចងនៅពេលមេឃភ្លៀងរលឹម។

 

សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ធម្មជាតិរន្ទះបាញ់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ១៦និង២០នាទី ថ្ងៃទី២៦ .ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

 

   សមត្ថកិច្ចនគរបាលស្រុកម៉ាឡៃបានបញ្ជាក់អោយដឹងទៀតថាកាលពីរសៀលថ្ងៃទី២៦ម្សិលមិញមានភ្លៀងធ្លាក់មួយមេធំ លាយឡំជាមួយផ្គររន្ទះផងនោះបានបាញ់នឹងត្រូវប្រជាពលរដ្ឋម្នាក់ ឈ្មោះ បាន លី ភេទស្រី អាយុ៤៤ឆ្នាំ (មានផ្ទៃពោះ៨ខែ) រស់នៅភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បណ្តាលអោយស្លាប់ក្នុងពេលបញ្ជូនមកកាន់មណ្ឌលសុខភាព ខណៈដែលស្ត្រីរងគ្រោះកំពុងអង្គុយចាក់ខ្ចងនៅក្បែរផ្ទះ។

 

   ក្រោយទទួលបានដំណឹងនេះភ្លាមលោក ស្ដុក លីម បេក្ខជនមេឃុំបានចុះទៅជួបផ្ទាល់នៅមណ្ឌលសុខភាពនិងបានធ្វើការអំពាវនាវដល់សប្បុរសជនមេត្តាជួយឧបត្ថមដល់គ្រួសារសពដែលមានមុខរបរដើររើសខ្ចង មានកូនក្នុងបន្ទុក០៨នាក់ ដោយមានជីវភាពខ្វះខាតផងដែរ។

ស្រ្តីមានផ្ទៃពោះម្នាក់ត្រូវរន្ទះបាញ់ស្លាប់ខណៈកំពុងអង្គុយចាក់ខ្ចង
ស្រ្តីមានផ្ទៃពោះម្នាក់ត្រូវរន្ទះបាញ់ស្លាប់ខណៈកំពុងអង្គុយចាក់ខ្ចង
ស្រ្តីមានផ្ទៃពោះម្នាក់ត្រូវរន្ទះបាញ់ស្លាប់ខណៈកំពុងអង្គុយចាក់ខ្ចង

PLB Banner on article detail