ក្រសួងកសិកម្ម បន្ត​បង្កើន​ផលិតភាព​ផលិតកម្ម ស្របតាម​ស្តង់ដារ​ទីផ្សារ​នាំចេញ​

ថ្ងៃច័ន្ទ 1 មិថុនា 2020, 11:25

​ស្ថិតក្នុង​បរិបទ​នៃ​ការរីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​កសិកម្ម ការកែច្នៃ វេច​ខ្ចប់ និង​នាំចេញ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាននិងកំពុង​ខិតខំ​ពង្រឹង​កិច្ចសហប្រតិបត្ដិការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា និង​វិស័យ​ឯកជន ដើម្បី​គាំទ្រ​លើ​ការវិនិយោគ​គ្រប់​ខ្សែ​ច្រវាក់​តម្លៃ​កសិកម្ម​ចាប់ពី​ចំណុច A ដល់ Z តាមរយៈ​ការបង្កើន​ផលិតភាព​ផលិតកម្ម ការ​វេច​ខ្ចប់ ការរក្សា​ស្តុក​ទុក ការកែច្នៃ ប្រកបដោយ​គុណភាព អនាម័យ និង​សុវត្ថិភាព សម​ស្របតាម​ស្តង់ដារ​នៃ​ទីផ្សារ​នាំចេញ​។​

 

​នេះ​ជាការ​បញ្ជាក់​របស់​ឯក​ឧ​ត្ត​ម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុងឱកាស​ចុះ​ពិនិត្យ​ពី​វឌ្ឍនភាព​របស់​ក្រុមហ៊ុន ឡុង ស្រេង ដែល​កំពុង់ធ្វើការ​អភិវឌ្ឍ​ដំណាំ​ក​សិ​-​ឧស្សាហកម្ម (​ខ្សែ​ច្រវាក់​ផលិតកម្ម​ដំណាំ​ចេកអំបូង​លឿង មៀន​ប៉ៃលិន ទុរេន ក្រូចថ្លុង ខ្មុ​រ​ការ៉ុត​) ដែលមាន​ទីតាំង​ស្ថិត​ក្នុងភូមិ​បឹងកេត​លើ ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ កាលពី​ចុង​សប្តាហ៍​កន្លងទៅ​។​

 

​ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​សម្តែង​នូវ​អំណរគុណ​ជូន​ចំពោះ​ភាគី​ពាក់ព័ន្ធ អគ្គនាយកដ្ឋាន​កសិក​ម្ម មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត ដែល​បាន​ចូល រួមចំណែក​ធ្វើឱ្យ​គម្រោង​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ឈាន​មកដល់​ថ្ងៃនេះ​។​

 

​ឯកឧត្តម​បន្តថា ដើម្បី​សម្រេច​គោលដៅ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សំណូមពរ​ឱ្យ​ក្រុមហ៊ុន បន្ត​រក្សា​កិច្ចសហប្រតិបត្តិការ​ឱ្យ​បានល្អ​ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម និង​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់ ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​តាម​អភិក្រម “​រដ្ឋ​-​ឯកជន​-​ដៃគូ​អភិវឌ្ឍន៍ និង​សហគមន៍​” ធ្វើយ៉ាងណា​ចូលរួម​គាំទ្រ និង​ជំរុញ​បរិមាណ​នាំចេញ​កសិផល​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ឱ្យ​កាន់តែច្រើន​ថែមទៀត​នាពេល​អនាគត​៕

ក្រសួងកសិកម្ម បន្ត​បង្កើន​ផលិតភាព​ផលិតកម្ម ស្របតាម​ស្តង់ដារ​ទីផ្សារ​នាំចេញ​
ក្រសួងកសិកម្ម បន្ត​បង្កើន​ផលិតភាព​ផលិតកម្ម ស្របតាម​ស្តង់ដារ​ទីផ្សារ​នាំចេញ​
ក្រសួងកសិកម្ម បន្ត​បង្កើន​ផលិតភាព​ផលិតកម្ម ស្របតាម​ស្តង់ដារ​ទីផ្សារ​នាំចេញ​
ក្រសួងកសិកម្ម បន្ត​បង្កើន​ផលិតភាព​ផលិតកម្ម ស្របតាម​ស្តង់ដារ​ទីផ្សារ​នាំចេញ​
ក្រសួងកសិកម្ម បន្ត​បង្កើន​ផលិតភាព​ផលិតកម្ម ស្របតាម​ស្តង់ដារ​ទីផ្សារ​នាំចេញ​
ក្រសួងកសិកម្ម បន្ត​បង្កើន​ផលិតភាព​ផលិតកម្ម ស្របតាម​ស្តង់ដារ​ទីផ្សារ​នាំចេញ​

PLB Banner on article detail