ស្រវឹងស្រាចុះងូតទឹកបណ្តាលអោយលង់ស្លាប់យ៉ាងអាណោចអាធ័ម

ថ្ងៃច័ន្ទ 19 កញ្ញា 2022, 15:5

ខេត្តបាត់ដំបង៖ បុរសម្នាក់ខណៈដែលស្រវឹងស្រាមិនទាន់ស្វាងបានចុះងូតទឹកចំណុចអាងបឹងបូរីក៏បណ្ដាលអោយលង់ស្លាប់យ៉ាងអាណោចអាធ័មបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៧និង៣០នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចអាងបឹងបូរី ស្ថិតក្នុងក្រុមទី០៩ ភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

សពជនរងគ្រោះឈ្មោះ ទិត្យ សុផល ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅអចិន្ត្រៃយ៍ក្នុងភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង បានមកស្នាក់នៅធ្វើកម្មករសំណង់នៅចំណុចកើតហេតុខាងលើ ស្ថិតក្នុងក្រុមទី០៩ ភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

ហើយបើតាមប្រភពនៅកន្លែងកើតហេតុ គឺជនរងគ្រោះបានផឹកស្រាស្រវឹងពីល្ងាច លុះព្រឹកឡើងទំនងមិនទាន់ស្វាងស្រួលបួលផងក៏ចុះងូតទឹកនៅចំណុចអាងបឹងបូរីបណ្តាលអោយលង់ស្លាប់តែម្តង បន្ទាប់មកក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យធ្វើកោសល្យវិច័យ និងធ្វើកំណត់ហេតុប្រគល់អោយសាច់ញាតិយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី។

ស្រវឹងស្រាចុះងូតទឹកបណ្តាលអោយលង់ស្លាប់យ៉ាងអាណោចអាធ័ម
ស្រវឹងស្រាចុះងូតទឹកបណ្តាលអោយលង់ស្លាប់យ៉ាងអាណោចអាធ័ម

PLB Banner on article detail