ចូលឆ្នាំ​ចិន វៀតណាម ឆ្នាំនេះ ខេត្ត​ត្បូងឃ្មុំ​ទទួលបាន​ភ្ញៀវ​ទេសចរណ៍ ៣,០៥៥​នាក់​

ថ្ងៃសុក្រ 4 កុម្ភៈ 2022, 11:6

​ត្បូងឃ្មុំ​៖ ស្ថិតិ​ភ្ញៀវ​មក​កម្សាន្ត​តាម​តំបន់​រមណីយដ្ឋាន នាឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ប្រជាជន​ចិន និង​វៀតណាម​​ក្នុង​រយៈពេល​០៤​ថ្ងៃ​មកនេះ​។​

 

BTB News​ទទួលបាន​ពី​លោក អឿន រិ​ទ្ធ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ត្បូងឃ្មុំ​ថា​ភ្ញៀវទេសចរ​មក​ទស្សនា​ខេត្ត​ត្បូងឃ្មុំ សរុប​ចំនួន​៣,០៥៥ នាក់ ស្ត្រី​ចំនួន​១,៦៧៤​នាក់​
​ភ្ញៀវ​បរទេស​ចំនួន​០៣​នាក់​។ ធៀប​ឆ្នាំ​២០២១ មាន​ចំនួន ១០,២១១​នាក់ ថយចុះ​-៧០,០៨%។

 

​ក្នុងនោះ​ផងដែរ​មន្ត្រី​មន្ទីរ​ទេសចរណ៍​បាន​ផ្សព្វផ្សាយ-​វិធានការ​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ពិសេស​វិធានការ ៣​ការពារ ៣​កុំ​
-​ផ្សព្វផ្សាយ ដើម្បី​ពង្រឹង​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ស្តង់ដា​ប្រតិបត្តិ​អប្បបរមា (SOP) តាម​គន្លង​ប្រក្រតីភាព​ថ្មី ដែល​ត្រូវ​បានដាក់​ឲ្យ​អនុវត្ត​ដោយ​ក្រសួងទេសចរណ៍​
-​បាន​ណែនាំ​ឲ្យ​ម្ចាស់​អាជីវកម្ម​រក្សា​តម្លៃ​ផលិតផល និង​សេវា​ឲ្យ​បាន​សមរម្យ ហើយ​សរសេរ​តម្លៃ​ឲ្យ​បានច្បាស់លាស់​ក្នុង​បញ្ជី​មុខម្ហូប សម្រាប់​ជូន​ភ្ញៀវ​ដឹង​មុន
-​ផ្សព្វផ្សាយ និង​ពង្រឹង​ការគ្រប់គ្រង​នៅ​រមណីយដ្ឋាន ការកំណត់​សមត្ថភាព​ផ្ទុក (Carrying Capacity) អតិបរមា ដែល​អាច​ទទួលភ្ញៀវ និង​មិនត្រូវ​ទទួលភ្ញៀវ​លើស​ចំណុះ​ជាដាច់ខាត​។​
-​បាន​ជួយ​ណែនាំ​ឲ្យ​ភ្ញៀវទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​តំបន់​រមណីយដ្ឋាន​ឲ្យ​ពួកគាត់​វេច​ខ្ចប់ ទុកដាក់​សម្រាម​ក្នុង​ធុងសម្រាម និង​ត្រូវ​ជួយ​ថែរក្សា​បរិស្ថាន​ជាដើម​។​

ចូលឆ្នាំ​ចិន វៀតណាម ឆ្នាំនេះ ខេត្ត​ត្បូងឃ្មុំ​ទទួលបាន​ភ្ញៀវ​ទេសចរណ៍ ៣,០៥៥​នាក់​
ចូលឆ្នាំ​ចិន វៀតណាម ឆ្នាំនេះ ខេត្ត​ត្បូងឃ្មុំ​ទទួលបាន​ភ្ញៀវ​ទេសចរណ៍ ៣,០៥៥​នាក់​
ចូលឆ្នាំ​ចិន វៀតណាម ឆ្នាំនេះ ខេត្ត​ត្បូងឃ្មុំ​ទទួលបាន​ភ្ញៀវ​ទេសចរណ៍ ៣,០៥៥​នាក់​
ចូលឆ្នាំ​ចិន វៀតណាម ឆ្នាំនេះ ខេត្ត​ត្បូងឃ្មុំ​ទទួលបាន​ភ្ញៀវ​ទេសចរណ៍ ៣,០៥៥​នាក់​
ចូលឆ្នាំ​ចិន វៀតណាម ឆ្នាំនេះ ខេត្ត​ត្បូងឃ្មុំ​ទទួលបាន​ភ្ញៀវ​ទេសចរណ៍ ៣,០៥៥​នាក់​
ចូលឆ្នាំ​ចិន វៀតណាម ឆ្នាំនេះ ខេត្ត​ត្បូងឃ្មុំ​ទទួលបាន​ភ្ញៀវ​ទេសចរណ៍ ៣,០៥៥​នាក់​
ចូលឆ្នាំ​ចិន វៀតណាម ឆ្នាំនេះ ខេត្ត​ត្បូងឃ្មុំ​ទទួលបាន​ភ្ញៀវ​ទេសចរណ៍ ៣,០៥៥​នាក់​

PLB Banner on article detail