ភ្ញៀវទេសចរ​តាម​រមណីយដ្ឋាន​ក្នុង​ខេត្ត​ប៉ៃលិន នាឱកាស​បុណ្យចូលឆ្នាំ​ចិន ​កើនឡើង​ជាង​ឆ្នាំមុន​

ថ្ងៃព្រហស្បតិ៍ 3 កុម្ភៈ 2022, 20:6

​ប៉ៃលិន ៖ នាឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន និង​វៀតណាម ក្នុង​ឆ្នាំ​២០២២​នេះ គេ​ស​ង្កេ ត ឃើញ​ភ្ញៀវទេសចរ​ជាតិ បាននាំគ្នា​ដើរលេង​កម្សាន្ត នៅតាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត ដូចជា​រម ណី​យ​ដ្ឋា​ន​ម្លប់​សាវម៉ាវ រមណីយដ្ឋាន​ចំការ​ខ្នុរ ជាពិសេស​រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​អូរ​តា​វ៉ៅ ហៅ ទឹកធ្លាក់​ភ្នំ​ខៀវ ដោយមាន​ភ្ញៀវទេសចរ ដើរលេង​កម្សាន្ត​ជា​លក្ខណ​:​គ្រួសារ​យ៉ាងច្រើន​កុះករ​។ ចំណែក​ការលក់ដូរ​របស់​អាជីវ​ករ មានការ​មមាញឹក​គួរឱ្យ​កត់​ស​ម្កាល់ ស្ទើរតែ​ធ្វើ​ម្ហូបអាហារ​មិនទាន់​នោះឡើយ​។

​ប្រភពព័ត៌មាន​ពី​ភ្ញៀវទេសចរ​ម្នាក់​រស់នៅក្នុង​ខេត្ត​ប៉ៃលិន ឈ្មោះ ពៅ ភេទ​ប្រុស បាន​រៀបរាប់​ឱ្យ ដឹងថា ៖ នាឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​វៀតណាម ក្រោយពី​ធ្វើការ​សែនព្រេន​ឧទ្ទិស​ដល់​កុងម៉ា ជីដូន​ជីតា​រួចរាល់ គាត់​បាននាំគ្នា​ទៅ​ដើរលេង​កម្សាន្ត​នៅក្នុង​រមណី​ដ្ឋា​ន​ចំការ​ខ្នុរ និង​រមណីយដ្ឋាន​ទឹកធ្លាក់​អូរ​តា​វ៉ៅ ហៅ​ភ្នំ​ខៀវ ខណ​:​ផ្លូវ​ឡើងទៅ​លេង​រមណីយដ្ឋាន​មួយ​នេះ ត្រូវបាន​អាជ្ញាធរខេត្ត​រៀបចំ ចាក់​បេតុង​តាំងពី​ដើមផ្លូវ រហូតដល់​កន្លែង​លេង​ទឹកជ្រោះ​តែម្តង​។

​លោក​បន្តទៀតថា ចំណែក​សេវាកម្ម​ថ្លៃ​ចូល​លេង​កម្សាន្ត​នៅ​រមណីយដ្ឋាន​ទឹកអូរ​តា​វ៉ៅ​ហៅ (​ធ្លាក់​ភ្នំ​ខៀវ​) គឺ​ម៉ូតូ​១​គ្រឿង​តម្លៃ​៤០០០​រៀល រថយន្ត​ធន់​តូច​១​គ្រឿង តម្លៃ​១៣០០០​រៀល រថយន្ត​សាំង​យ៉ុង ឬ​១៣​កៅអី ១​គ្រឿង តម្លៃ​១៨០០០​រៀល តម្លៃ​ទាំងនេះ​គិត​រួមទាំង​ថ្លៃ​ផ្ញើ​ផងដែរ​។  រីឯ​នៅ​រមណីយដ្ឋាន​ចម្ការ​ខ្នុរ​វិញ គេ​យក​តម្លៃ​សំបុត្រ​ចូល​កម្សាន្ត រថយន្ត​១​គ្រឿង​១០០០០​រៀល ហើយ​សំបូរ​ភ្ញៀវទេសចរ​ចូលទៅ​លេង​កម្សាន្ត​ផងដែរ​។​

​បើតាម​ការរៀបរាប់រ​ប​ស់លោក លឹម វាសនា ប្រធាន​មន្ទីរ​ទេសចរ​ខេត្ត​ប៉ៃលិន បានឱ្យដឹងថា ៖ ភ្ញៀវទេសចរ ដែល​ចូលមក​ទស្សនា​កម្សាន្ត​ក្នុង​ខេត្ត​ប៉ៃលិន នាឱកាស​ថ្ងៃ​ចូលឆ្នាំ​ចិន ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ គឺ​ចំនួន​ភ្ញៀវទេសចរ​ជាតិ​សរុប​មាន​ចំនួន ៦,៨៩៣​នាក់ បើ​ប្រៀប​ធៀ ប​ទៅនឹង​ឆ្នាំ​២០២១ ដែលមាន​ចំនួន​ភ្ញៀវ​សរុប​ចំនួន ៣,៩៧២​នាក់ ឃើញថា​មានការ​កើនឡើង ចំនួន ៧៣,៥៣%​។ ចំណែក​ភ្ញៀវ​អន្តរជាតិ​គឺ​គ្មាន​៕​

PLB Banner on article detail