រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​៖ អ្នកដើរ​កម្សាន្ត​ក្នុង​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ ច្រើនជាង​ឆ្នាំមុន​

ថ្ងៃអាទិត្យ 21 វិច្ឆិកា 2021, 19:42

​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ថ្លែងថា អ្នកដើរ​កម្សាន្ត​ក្នុង​ពិធីបុណ្យ​អុំទូក​រយៈពេល​៣​ថ្ងៃ (១៨-២០ វិច្ឆិកា​) ឆ្នាំ​២០២១ នេះ មាន​ចំនួន​ច្រើនជាង​កាលពី​ឆ្នាំ ២០២០​កន្លងទៅ ។​

 

​លោក​ថា ភ្ញៀវទេសចរ​ដែល​ចេញ​ដើរ​កម្សាន្ត​នៅ​ទូទាំងប្រទេស​មាន​ចំនួន​សរុប​៩១០,១៥០​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​៨៩៩,៨៦៩​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ១០,២៨១​នាក់​។ លោក​បញ្ជាក់ថា តួលេខ​នេះ​មានការ​កើនឡើង ៥៤.៣៤% ធៀប​នឹង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​២០២០ ។​

 

​ស្ថិតិ​ភ្ញៀវទេសចរ​ប្រចាំថ្ងៃ រួមមាន​៖
* ថ្ងៃទី​១៖ មាន​ភ្ញៀវ​សរុប​ចំនួន​១៣២,០១៣​នាក់​
* ថ្ងៃទី​២៖ មាន​ភ្ញៀវ​សរុប​ចំនួន​៣៣២,៨៧៥​នាក់ កើនឡើង ១៥២.១៥% ធៀប​នឹង​ថ្ងៃទី​១
* ថ្ងៃទី​៣៖ មាន​ភ្ញៀវ​សរុប​ចំនួន​៤៤៥,២៦២​នាក់ កើនឡើង ៣៣.៧៦% ធៀប​នឹង​ថ្ងៃទី​២ ហើយ​បើ​ធៀប​ថ្ងៃទី​១ គឺ​កើនឡើង ២៣៧.២៨%​។​

 

​គោលដៅ​ទេសចរណ៍​សំខាន់ៗ​រយៈពេល​៣​ថ្ងៃនេះ រួមមាន​៖
* រាជធានី​ភ្នំពេញ ១៩៩,៨៣៥​នាក់​
* ខេត្តសៀមរាប ១១៨,១៤៦​នាក់​
* ខេត្ត​ព្រះសីហនុ ១១១,៣២២​នាក់​
* ខេត្តកំពត ៨៣,៤៦៦​នាក់​
* ខេត្ត​កែប ៧៥,៨៦៥​នាក់​
* ខេត្តពោធិ៍សាត់ ៥៣,៨០៧​នាក់​
* ខេត្តបាត់ដំបង ៣៨,៦៦៧​នាក់​
* ខេត្តកំពង់ស្ពឺ ៣៧,៤៦៥​នាក់​
* ខេត្តមណ្ឌលគិរី ៣២,៩៥៧​នាក់​
* ខេត្តកណ្តាល ២៧,២៨០​នាក់​
* ខេត្តរតនគិរី ២៤,៥៩៦​នាក់ ៕

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​៖ អ្នកដើរ​កម្សាន្ត​ក្នុង​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ ច្រើនជាង​ឆ្នាំមុន​
រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​៖ អ្នកដើរ​កម្សាន្ត​ក្នុង​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ ច្រើនជាង​ឆ្នាំមុន​

PLB Banner on article detail