អភិបាលខេត្ត​ប៉ៃលិន អញ្ជើញ​បើក​កញ្ចប់​វិញ្ញាសារ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​

ថ្ងៃច័ន្ទ 27 ធ្នូ 2021, 9:57

(​ប៉ៃលិន​) នា​ព្រឹក​ថ្ងៃ​ចន្ទ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២១ នេះ លោកជំទាវ បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន  បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​កញ្ចប់​វិញ្ញាសា​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​) ឆ្នាំ​សិក្សា​២០២០-២០២១ នៅ​មណ្ឌល​ប្រឡង វិទ្យាល័យ ហ៊ុនសែន ក្រុង​ទេពនិម្មិត​ប៉ៃលិន​។

 

​ក្នុង​ពិធី​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី ថ្នាក់ដឹកនាំ​ក្រសួង អបរំ យុវជន និង​កីឡា លោក អភិបាលរង​ខេត្ត លោកស្នងការ​នគរបាល​ខេត្ត លោក​ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្ត ព្រមទាំង​លោកគ្រូ អ្នកគ្រូ ជា​ប្រធាន អនុប្រធាន​មណ្ឌល​ប្រឡង លោកគ្រូ អ្នកគ្រូ​ជា​អនុរក្ស ។​

 

​នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​បើក និង​កាត់​វិញ្ញាសារ​សម្រាប់​ការប្រឡង​បាក់​ឌុប​ថ្ងៃនេះ លោកជំទាវ ក៏បានផ្តល់​កម្លាំងចិត្ត និង​បាន​លើកទឹកចិត្ត​ដល់​ក្មួយៗ​មក​ប្រឡង​ឲ្យ​ខិតខំ​ប្រឹងប្រែង​បញ្ចេញ​សមត្ថភាព និង​ចំណេះដឹង​ចេះ​ចាំ​ក្នុង​ខ្លួន ដើម្បី​ដណ្តើម​ជ័យលាភី​ឲ្យ​បាន​ជាប់​និទ្ទេស​A និង​ប្រឡង​ជាប់​ឲ្យ​បាន​គ្រប់គ្នា ។ ជាមួយគ្នានេះ​ក៏ត្រូវ​ចងចាំ​ថា អ្នកចេះ​បានជា​ប់ ហើយ​មិនត្រូវ​ជឿ​ពាក្យ​ចរ​ចាម​អារាម​អគតិ​មួយចំនួន ដែលថា​យកលុយ​ប្រព្រឹត្តិ​អំពើពុករលួយ​ហើយ​បាន​ជាប់​នោះ​អោយសោះ ហើយ​លោក​សូម​ថ្កោលទោស​ចំពោះ​ជន​អគតិ​នោះ ប្រសិន​ហ៊ាន​ប្រព្រឹត្តិ​អំពើ​បែប​នោះ ។ ជាមួយគ្នានេះ​លោកជំទាវ ក៏​សូមអោយ​ក្មួយៗ​រក្សា​សុវត្ថិភាព​ផ្ទាល់ខ្លួន​មក​ប្រឡង​ឲ្យ​បាន​ទាន់ពេលវេលា ថែទាំ​សុខភាព និង​ការធ្វើដំណើរ​ទៅមក​ក្នុងពេល​ប្រឡង ។

 

​យោងតាម​របាយការណ៍​លោក តង់ ធារ៉ា ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា មណ្ឌល​ប្រឡង​សរុប​ចំនួន​មាន​០២​មណ្ឌល មាន​បេក្ខជន​ប្រឡង ៥០៥​នាក់ ក្នុងនោះ​សិស្សស្រី ២១៧​នាក់ ដោយមាន​ថ្នាក់​វិទ្យាសាស្ត្រ​០១​មណ្ឌល សិស្ស ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​០១​មណ្ឌល ដែលមាន​ទីតាំង​ស្ថិតនៅ វិទ្យាល័យ ហ៊ុន សែន​ក្រុង​ទេពនិម្មិត ក្នុង​ក្រុងប៉ៃលិន​។​

 

​សូមបញ្ជាក់ថា ចំពោះ​បេក្ខជន​ដែលមាន​ទីលំនៅ​ឆ្ងាយ​ពី​មណ្ឌល​ប្រឡង ក្នុងនាម​លោកជំទាវ​អភិបាលខេត្ត និង​ជា​ប្រធាន​ស​.​ស​.​យ​.​ក​ខេត្ត បានរៀបចំ​កន្លែង​អោយ​ស្នាក់នៅ អាហារ​៣​ពេល និង​ការផ្ញើ​កង់ ម៉ូតូ ដោយ​ឥតគិតថ្លៃ​ផងដែរ​៕​

អភិបាលខេត្ត​ប៉ៃលិន អញ្ជើញ​បើក​កញ្ចប់​វិញ្ញាសារ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​
អភិបាលខេត្ត​ប៉ៃលិន អញ្ជើញ​បើក​កញ្ចប់​វិញ្ញាសារ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​
អភិបាលខេត្ត​ប៉ៃលិន អញ្ជើញ​បើក​កញ្ចប់​វិញ្ញាសារ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​
អភិបាលខេត្ត​ប៉ៃលិន អញ្ជើញ​បើក​កញ្ចប់​វិញ្ញាសារ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​
អភិបាលខេត្ត​ប៉ៃលិន អញ្ជើញ​បើក​កញ្ចប់​វិញ្ញាសារ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​
អភិបាលខេត្ត​ប៉ៃលិន អញ្ជើញ​បើក​កញ្ចប់​វិញ្ញាសារ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​
អភិបាលខេត្ត​ប៉ៃលិន អញ្ជើញ​បើក​កញ្ចប់​វិញ្ញាសារ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​

PLB Banner on article detail