មន្រ្តីនគរបាលទេសចរម្នាក់ស្រវឹងស្រាបើកម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូស្រ្តីម្នាក់ឲ្យរងរបួសធ្ងន់

ថ្ងៃអាទិត្យ 12 មីនា 2023, 17:32

ខេត្តប៉ៃលិន ៖ មន្រ្តីនគរបាលម្នាក់ ស្រវឹងជោកជាំ បើកបរម៉ូតូក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកម៉ូតូស្រ្តីម្នាក់ពេញទំហឹង បណ្តាលឱ្យដួល រងរបួសធ្ងន់ត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩ និង០០នាទីយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២៣ នៅចំណុចមុខស្ថានីយ៍ប្រេងឥន្ធន:ភ្នំយ៉ាត ត្រង់ចំណុចផ្លូវវាងក្រុង ស្ថិតនៅភូមិតាង៉ែនក្រោម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលឲ្យមនុស្ស២នាក់ រងរបួសមធ្យម និងរបស់ស្រាលម្នាក់ ខូចខាតម៉ូតូ០២គ្រឿង។

 អ្នករងគ្រោះមាន ឈ្មោះ គឹម ចិន្តា ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិអូតាពុកលើ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន មុខរបរលក់ដូរ បើកបរម៉ូតូម៉ាក SUZUKI SMASH REVO ស៊េរីឆ្នាំ២០០៧ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 10-2984 រងរបួសលើផ្ទៃមុខមធ្យម។

ចំណែកភាគីជនបង្ករឈ្មោះ ផង់ ជឿម ភេទប្រុស អាយុ៤៤ឆ្នាំ ជាមន្រ្តីនគរបាល បំរើការងារនៅការិយាល័យនគរបាលទេសចរនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន មានទីលំនៅភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយស្រវឹងស្រាបានបើកបរម៉ូតូម៉ាក  KEEWAY ពណ៌ខ្មៅ ស្លាកលេខ នគរបាល 1.83 58 (រងរបួសស្រាល)។

 ប្រភពបន្តទៀតថា មូលហេតុនៃការគ្រោះថ្នាក់ ដោយគេឃើញមន្រ្តីនគរបាលខាងលើបាន បើកបរស្របទិសគ្នាជាមួយនឹងស្រ្តីរងគ្រោះ ពីជើងទៅត្បូងក្នុងល្បឿនមធ្យម លុះខ្វះការប្រុងប្រយ័ត្នបណ្ដាលឱ្យម៉ូតូមន្រ្តីនគរបាលបានជ្រុលទៅបុកម៉ូតូស្រ្តីរងគ្រោះពីក្រោយដួលរងរបួសធ្ងន់និងស្រាលតែម្តង។

បច្ចុប្បន្នជនរងគ្រោះ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។ ចំណែកវត្ថុតាងត្រូវបានយកទៅរក្សារទុកនៅការិយាល័យចរាចរណ៍ខេត្តប៉ៃលិនរង់ចាំការដោះស្រាយតាមនិតិវិធីច្បាប់៕សុខហៃ  ប៉ៃលិន១២-០៣-២៣

មន្រ្តីនគរបាលទេសចរម្នាក់ស្រវឹងស្រាបើកម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូស្រ្តីម្នាក់ឲ្យរងរបួសធ្ងន់
មន្រ្តីនគរបាលទេសចរម្នាក់ស្រវឹងស្រាបើកម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូស្រ្តីម្នាក់ឲ្យរងរបួសធ្ងន់
មន្រ្តីនគរបាលទេសចរម្នាក់ស្រវឹងស្រាបើកម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូស្រ្តីម្នាក់ឲ្យរងរបួសធ្ងន់
មន្រ្តីនគរបាលទេសចរម្នាក់ស្រវឹងស្រាបើកម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូស្រ្តីម្នាក់ឲ្យរងរបួសធ្ងន់

PLB Banner on article detail