សិស្សសាលា០២នាក់បានស្លាប់និងម្នាក់ទៀតរបួសធ្ងន់ករណីជិះម៉ូតូបុកបង្គោលចំណាំងផ្លាតក្នុងល្បឿនលឿននិងគ្មានមួកសុវុត្ថិភាព

ថ្ងៃសុក្រ 8 កញ្ញា 2023, 19:59

(ប៉ៃលិន) នៅវេលាម៉ោង ១៥និង ៣០ នាទីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយករណីរវាង(ម៉ូតូបើកបុកបង្គោលចំណាំងផ្លាត)នៅចំណុចផ្លូវកោង ចំការហង្សមាស ស្ថិតនៅក្នុងភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុង ខេត្តប៉ៃលិន។
បណ្ដាលឲ្យសិស្សសាលាស្លាប់ ០២ នាក់,របួសធ្ងន់ ០១ នាក់,ខូចខាតម៉ូតូ ០១គ្រឿង ។

នគរបាលបានឲ្យដឹង ជនរងគ្រោះទី១.ឈ្មោះ ម៉ម មួយគា ភេទស្រី អាយុ ១៤ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ ប៉ាវរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាកហុងដាឌ្រីម សេរី ឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1AM-6821 (ស្លាប់នៅកន្លែងកើតហេតុ)។
២. ឈ្មោះ អ៊ូ កញ្ញា  ភេទ ស្រី អាយុ ១២ ឆ្នាំ មានទីលំនៅ ភូមិប៉ាងរលឹម សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន អ្នករួមដំណើរ (ស្លាប់នៅកន្លែងកើតហេតុ )។
និង៣-ឈ្មោះ កែវ សុជាតិ ភេទស្រី អាយុ១៤ ឆ្នាំ នៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន (របួសស្រាល)

សមត្ថកិច្ចបន្តថា មូលហេតុនៃគ្រោះថ្នាក់:
នេះមកពីកត្តា: មនុស្សបើកបរល្បឿនលឿនលើផ្លូវកោង កាច់ចង្កូចមិនទាន់ក៍ទៅបុកបង្កោលចំណាំងផ្លាតបាក់អស់៣ដើមនិងដួលបោកក្បាលតែម្តងព្រោះអ្នកទាំង៣នាក់គ្មានបួកសុវត្ថិភាពទេ។

បច្ចុប្បន្ន ម៉ូតូ និងសព ត្រូវបានប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យ ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីពេទ្យបង្អែកខេត្តប៉ៃលិន៕

អត្ថបទនិងរូបភាពដោយ៖ឡោ សុខហៃ

សិស្សសាលា០២នាក់បានស្លាប់និងម្នាក់ទៀតរបួសធ្ងន់ករណីជិះម៉ូតូបុកបង្គោលចំណាំងផ្លាតក្នុងល្បឿនលឿននិងគ្មានមួកសុវុត្ថិភាព
សិស្សសាលា០២នាក់បានស្លាប់និងម្នាក់ទៀតរបួសធ្ងន់ករណីជិះម៉ូតូបុកបង្គោលចំណាំងផ្លាតក្នុងល្បឿនលឿននិងគ្មានមួកសុវុត្ថិភាព
សិស្សសាលា០២នាក់បានស្លាប់និងម្នាក់ទៀតរបួសធ្ងន់ករណីជិះម៉ូតូបុកបង្គោលចំណាំងផ្លាតក្នុងល្បឿនលឿននិងគ្មានមួកសុវុត្ថិភាព
សិស្សសាលា០២នាក់បានស្លាប់និងម្នាក់ទៀតរបួសធ្ងន់ករណីជិះម៉ូតូបុកបង្គោលចំណាំងផ្លាតក្នុងល្បឿនលឿននិងគ្មានមួកសុវុត្ថិភាព

PLB Banner on article detail

អត្ថបទពេញនិយម