អភិបាលខេត្តប៉ៃលិន ជំរុញឱ្យមានការចូលរួមផុលផុសស្តីពី កម្ពុជាធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

ថ្ងៃសៅរ៍ 4 មីនា 2023, 12:59

ប៉ៃលិន ៖ នារសៀលថ្ងៃទី ០៣ ខែ មីនា ឆ្នាំ២០២២ រដ្ឋបាលខេត្តប៉ៃលិនបានរៀបចំបិទសន្និបាតមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន ឆ្នាំ២០២១-២០២២ និងលើកទិសដៅអនុវត្តការងារបន្ត ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត អនុប្រធានមន្ទីរ និងប្រធាន-អនុប្រធានការិយល័យចំណុះមន្ទីរអប់រំ លោកនាយក នាយិកា លោកគ្រូអ្នកគ្រូព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ផងដែរ។

នាឱកាសនោះ លោកជំទាវអភិបាលខេត្តប៉ៃលិន បានកោតសរសើរថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា និងលោកគ្រូ អ្នកគ្រូ ដែលបានខិតខំប្រឹងប្រែងក្នុងការអនុវត្តការងារ ពិសេសក្នុងអំឡុងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានខិតខំប្រឹងប្រែងរៀបចំយន្តការក្នុងការបង្រៀនតាមរូបភាពផ្សេងៗ ដូចជា ការបង្រៀនពីចម្ងាយ ការបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិក (Online) ការរៀនជាបណ្តុំ ការចែកសន្លឹកកិច្ចការដល់សិស្សានុសិស្ស។

លោកជំទាវបានណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡា ក៏ដូចជាលោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានរួមចំណែកអនុវត្ដន៍គោលនយោបាយភូមិ-ឃុំ សង្កាត់មានសុវត្ដិភាព ធ្វើឱ្យស្របគ្នាទាំងការអប់រំក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដើម្បីពង្រឹងសកម្មភាពអប់រំ កីឡា និងជំរុញឱ្យមានការចូលរួម បន្ដពង្រឹងកិច្ចសហការ និងពង្រីកទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍន៍នានា។

លោកជំទាវក៏បានថ្លែងអំណរគុណដល់ លោកគ្រូ អ្នកគ្រូ អង្គការដៃគូអភិវឌ្ឍន៍ ម្ចាស់ជំនួយ និងអ្នកពាក់ព័ន្ធដែលតែងតែចំណាយពេលវេលាដ៏មានតម្លៃ សម្រាប់គាំទ្រដល់វិស័យអប់រំនៅកម្ពុជា ជាពិសេសក្នុងខេត្តប៉ៃលិនទាំងផ្នែកបច្ចេកទេស ថវិកា និងកិច្ចសហប្រតិបត្ដិការនានាដើម្បីពង្រឹងគុណភាពអប់រំ ឆ្លើយតបតម្រូវការនៃការរីកចម្រើនរបស់ប្រទេសជាតិ។

ក្នុងឱកាសនោះដែរលោកស្រីបានស្នេីអោយថ្នាក់ដឹកនាំនៃមន្ទីរអប់រំយុវជន និងកីឡា លោកគ្រូ អ្នកគ្រូ ជំរុញសិស្សានុសិស្ស អាណាព្យាបាល អោយយល់ស្តីពី កម្ពុជាធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ជាប្រវត្តិសាស្ត្រដំបូងរបស់ខ្លួន គឺកម្ពុជាបានត្រៀមខ្លួនអស់រយៈពេលជិត ៧ឆ្នាំ ដើម្បីសម្រួចគោលដៅឆ្ពោះទៅទទួលរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី ៣២ នាខែឧសភា និងអាស៊ានប៉ារ៉ាហ្គេម នា ខែមិថុនា ឆ្នាំ២០២៣។

យោងតាមរបាយការណ៍ លោកតង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជន នីងកីឡាខេត្តបានឲ្យដឹងថា៖ វិស័យអប់រំ ក្នុងឆ្នាំសិក្សា ២០២២-២០២៣ គ្រឹះស្ថានសិក្សា បានដំណើរការរៀន និងបង្រៀន ដោយមធ្យមសិក្សា មានចំនួន ៩សាលា ក្នុងនោះវិទ្យាល័យចំនួន៣ និងអនុវិទ្យាល័យចំនួន៦កន្លែង ដែលមានសិស្សសរុប ចំនួន ៥៤ ៨៥ នាក់ ស្រីចំនួន២៩៨០នាក់ ។ចំណែកបឋមសិក្សាមានចំនួន ៥៣សាលា សិស្សសរុប ១០.២៣១នាក់ ស្រី ៥០២៧នាក់។ បឋមសិក្សាឯកជនមានចំនួន ៩សាលា សិស្សសរុប ១៤០៤នាក់ ស្រី ៦៥២នាក់ ។ មត្តេយ្យសិក្សាសាធារណៈមានចំនួន២៥សាលា សិស្សសរុប១១៥៨នាក់ ស្រី៥១៦នាក់ មត្តេយ្យសហគមន៍មានចំនួន១១កន្លែង សិស្សសរុប២២១នាក់ ស្រី១០២នាក់ ,មត្តេយ្យសិក្សាឯកជន មានចំនួន៩សាលា សិស្សសរុបចំនួន៦៨១នាក់ ស្រី២១៩នាក់ ។ ក្នុងរបាយការណ៍ដដែល ក៍បានបញ្ជាក់ដែរថា៖ ចំពោះបុគ្គលិកអប់រំ មានចំនួនសរុប៨៥៨នាក់ ស្រី៤១៨នាក់ផងដែរ៕

PLB Banner on article detail

អត្ថបទពេញនិយម