រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី ចាប់​រថយន្ត​ក្រុមហ៊ុន​វីរៈ​ប៊ុន​ថាំ រកឃើញ​សត្វ​តុកកែ​ជិត​១​ពាន់​ក្បាល ខណៈ​ក្រុមហ៊ុន​ថា ក្រុម​រដ្ឋបាល​ព្រៃឈើ​នោះ​ទារលុយ​ពី​ខ្លួន ៣​ម៉ឺន​ដុល្លារ​ជា​ថ្នូរ​នឹង​ការដោះលែង​

ថ្ងៃពុធ 18 សីហា 2021, 9:47

​កាលពី​វេលា​ម៉ោង​ប្រមាណ ១២ និង​៣០​នាទី ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២១ កម្លាំង​រដ្ឋបាល​ព្រៃ​ខេត្តសៀមរាប ដឹកនាំ​ដោយ​លោក លី សុ​ផា នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី បានធ្វើ​ការឃាត់​រថយន្ត​ដឹកទំនិញ​មួយគ្រឿង​របស់​ក្រុមហ៊ុន​វីរៈ​ប៊ុន​ថាំ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦៧ ស្ថិតក្នុង​ភូមិ​គោក​ឬ​ស្សី ឃុំ​ប​ល័​ង្គ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ដោយ​ចោទថា រថយន្ត​នោះ​លួច​បង្កប់​ដឹក​សត្វ​តុកកែ​ខុសច្បាប់​។​

 

​លោក លី សុ​ផា បាន​ថ្លែងថា រថយន្ត​របស់​ក្រុមហ៊ុន​ក្រុមហ៊ុន​វីរ​: ប៊ុន​ថាំ នោះ បានចេញ​ដំណើរ​ពី​ខេត្ត​មណ្ឌល​គី​រី ហើយ​ចូល​យក​អីវ៉ាន់​នៅតាម​សាខា​ក្នុង​ខេត្ត​នានា​រហូត​មកកាន់​ខេត្តសៀមរាប​។ ចំពោះ​សត្វ​តុកកែ ដែល​ពួកគេ​ដឹក​នោះ គឺ​យក​ពី​ខេត្តព្រះវិហារ មាន​ចំនួន ២​កេស ស្មើនឹង​៩៨៤​ក្បាល​។​

 

​បច្ចុប្បន្ន​រថយន្ត​ខាងលើ ត្រូវបាន​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ស្រុក​បន្ទាយស្រី ដកហូត​មក​រក្សាទុក​ដើម្បី​ធ្វើ​ការពិន័យ​តាមច្បាប់​ស្តីពី​ព្រៃឈើ​។​

 

​ក្រោយ​ចាប់​រថយន្ត​នោះ ក្រុមហ៊ុន​វីរៈ​ប៊ុន​ថាំ បាន​អះអាង​នៅលើ​បណ្តាញ​សង្គម​របស់ខ្លួន​ថា ខ្លួន​ជា​ក្រុមហ៊ុន​ដឹកជញ្ជូន​មិនមាន​ពាក់ព័ន្ធ​នឹង​បញ្ញើ​នោះទេ ព្រោះ​ជាគោលការណ៍​ក្រុមហ៊ុន​ទទួលបញ្ញើរ​គ្មាន​សិទ្ធ​ឆែក​មើល​ទំនិញ​ភ្ញៀវ​នោះទេ តែ​ក្រុមហ៊ុន​តែងតែ​សហការ​ជាមួយ​សមត្ថកិច្ច​ជានិច្ច បើ​មាន​ករណី​សង្ស័យ​ណាមួយ​។​

 

​ជាមួយគ្នានេះ ក្រុមហ៊ុន​ក៏បាន​លើក​ជា​សំណួរ​ដែរ​ថា បញ្ញើរ​ទាំងនោះ​មាន​ទាំង​វិ​ក័​ត្រ​ទទួល ផ្ញើរ ហើយ​លេខ​អ្នក​ផ្ញើរ អ្នកទទួល ទីតាំង​អ្នក​ផ្ញើរ និង​ពត៌មាន​ផ្សេងៗ​ទៀត ហេតុ​អី​លោក លី សុ​ផា មិន​ទៅ​ចាប់​អ្នក​ប្រ​ព្រ​ត្តិ​ទៅ បើ​តុកកែ​ខុសច្បាប់​ពិតមែន​?

 

​បើតាម​ការបញ្ជា​ក់រប​ស់​ក្រុមហ៊ុន​វីរៈ​ប៊ុន​ថាំ នៅពេល​ចាប់​ភ្លាម ក្រុមមន្ត្រី​រដ្ឋបាល​ព្រៃឈើ​បានទាមទារ​ពិន័យ​ចំនួន 30,000$ ជា​ថ្នូរ​ក្នុងការ​ដោះលែង​៕

 

​ដោយ​៖ តាំង ហូ​

រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី ចាប់​រថយន្ត​ក្រុមហ៊ុន​វីរៈ​ប៊ុន​ថាំ រកឃើញ​សត្វ​តុកកែ​ជិត​១​ពាន់​ក្បាល ខណៈ​ក្រុមហ៊ុន​ថា ក្រុម​រដ្ឋបាល​ព្រៃឈើ​នោះ​ទារលុយ​ពី​ខ្លួន ៣​ម៉ឺន​ដុល្លារ​ជា​ថ្នូរ​នឹង​ការដោះលែង​
រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី ចាប់​រថយន្ត​ក្រុមហ៊ុន​វីរៈ​ប៊ុន​ថាំ រកឃើញ​សត្វ​តុកកែ​ជិត​១​ពាន់​ក្បាល ខណៈ​ក្រុមហ៊ុន​ថា ក្រុម​រដ្ឋបាល​ព្រៃឈើ​នោះ​ទារលុយ​ពី​ខ្លួន ៣​ម៉ឺន​ដុល្លារ​ជា​ថ្នូរ​នឹង​ការដោះលែង​
រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី ចាប់​រថយន្ត​ក្រុមហ៊ុន​វីរៈ​ប៊ុន​ថាំ រកឃើញ​សត្វ​តុកកែ​ជិត​១​ពាន់​ក្បាល ខណៈ​ក្រុមហ៊ុន​ថា ក្រុម​រដ្ឋបាល​ព្រៃឈើ​នោះ​ទារលុយ​ពី​ខ្លួន ៣​ម៉ឺន​ដុល្លារ​ជា​ថ្នូរ​នឹង​ការដោះលែង​
រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី ចាប់​រថយន្ត​ក្រុមហ៊ុន​វីរៈ​ប៊ុន​ថាំ រកឃើញ​សត្វ​តុកកែ​ជិត​១​ពាន់​ក្បាល ខណៈ​ក្រុមហ៊ុន​ថា ក្រុម​រដ្ឋបាល​ព្រៃឈើ​នោះ​ទារលុយ​ពី​ខ្លួន ៣​ម៉ឺន​ដុល្លារ​ជា​ថ្នូរ​នឹង​ការដោះលែង​

PLB Banner on article detail