សាប៊ូ Liby

មន្ត្រី (​ក​.​ប​.​ប​) ខេត្ត​ប៉ៃលិន បង្កើន​ការត្រួតពិនិត្យ​ម្ហូបអាហារ​តាម​ទីផ្សារ មុន​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​-​វៀតណាម ចូលមក​ដល់​

ថ្ងៃសៅរ៍ 22 មករា 2022, 14:55

​ប៉ៃលិន​៖  ដើម្បី​ទប់ស្កាត់​ចំណីអាហារ​ខូចគុណភាព មាន​ផ្ទុក​សារធាតុ​គីមី ទំនិញ​ហួស​សុពលភាព និង​ខូចគុណភាព និង​ដើម្បី​លើកកម្ពស់​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​ ក្នុង​កំឡុង​ពិធីបុណ្យ​ចូ​ូ​ល​ឆ្នាំ​ចិន​និង​វៀតណាម​ខាងមុខនេះ ទើប​កាលពី​ចុង​សប្តាហ៍​នេះ មន្ត្រី​ជំនាញ សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ច​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​)​ខេត្ត​ប៉ៃលិន បន្ត​ចុះ​ត្រួតពិនិត្យ និង​ធ្វើតេស្ត​បឋម (Test Kit) លើ​ម្ហូបអាហារ ព្រមទាំង​ណែនាំ​ដល់​អាជីវករ ដែល​ដាក់តាំង​លក់​ម្ហូបអាហារ និង​ទំនិញ​ផ្សេងៗ​ទៀត    នៅ​ផ្សារ​សាមគ្គី​ហៅ ផ្សារ​(​ប៉ា​ហ៊ី​) ស្ថិតក្នុង​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន​។​

 

​លោក ឈឹម វាសនា  ប្រធាន​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ច​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​)​ខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍ថា​៖ ដោយមាន​ការណែនាំ​ពី​ឯកឧត្តម​ប្រតិភូ សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.) ខេត្ត​ប៉ៃលិន  ក្នុង​កំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​នឹង​វៀតណាម ខាងមុខនេះ​បានធ្វើ​ការចុះ​ត្រួតពិនិត្យ​សុ​វត្តិភាព​ចំណីអាហារ នៅតាម​ផ្ទះ​ជុំវិញ​ផ្សារ​និង​នៅក្នុង​ផ្សារ​ពិនិត្យ​រក សារធាតុ​គីមី គឺធ្វើឡើង​ដើម្បី​ទប់ស្កាត់​ឲ្យ​បាន​កាន់តែ​ខ្ពស់ ចំពោះ​ការ​ចរាចរណ៍​ទំនិញ​ខូចគុណភាព និង​គ្មាន​ច្បាប់​អនុញ្ញាត​នៅលើ​ទីផ្សារ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​។​

 

​លោក​ប្រធាន​សាខា​បាន​មានប្រសាសន៍​បន្តថា​៖ ទំនិញ​ដែល​មន្ត្រី​របស់លោក តែងតែ​ធ្វើ​សកម្មភាព​ពិនិត្យ​ជាប្រចាំ គឺ​ពិនិត្យ​ទៅ​កាលបរិច្ឆេទ លើ​សំបក​វិច​ខ្ចប់ រួមទាំង​ធ្វើតេស្ត​បឋម (Test Kit) ពិនិត្យ​រកសារ​ជាតិគីមី​នៅលើ​គ្រឿង​សមុទ្រ ប្រហិត​សរសៃ​មី​គុយទាវ បន្លែ ត្រី​សាច់ ជាដើម ដើម្បី​ចូលរួមចំណែក​ទប់ស្កាត់​ចរាចរណ៍​ទំនិញ​ដែល​ខូចគុណភាព និង​មាន​សារធាតុ​គីមី ជាពិសេស​បានធ្វើ​ការពន្យល់​ណែនាំ​ដល់ ពលរដ្ឋ និង​អាជីវករ​ទាំងអស់ ឲ្យ​បាន​យល់ដឹង​ពី​ប្រភេទ​ទំនិញ ដែល​គ្មាន​គុណភាព​ផងដែរ​។​

 

​លោក​ប្រធាន​សាខា បានបញ្ជាក់​ទៀតថា​៖ នាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ច​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ហៅ​កាត់​ថា (​ក​.​ប​.​ប​) បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ទប់ស្កាត់ និង​ប​ង្រា្ក​ប​ការ​លបលួច​នាំចូល ការផលិត ការចែក​ចាយ ម្ហូបអាហារ​ពុំមាន​សុវត្ថិភាព ដែល​ជនខិលខូច បាន​ក្លែងបន្លំ​ចរាចរណ៍​លក់​នៅលើ​ទីផ្សារ និង​ម្ហូបអាហារ​ដែល​ខូចគុណភាព​មាន​សារធាតុ​គីមី ហើយ​យើង​ក៏បាន​អប់រំ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​ចំណេះដឹង​ជា​មូលដ្ឋាន​អំពី​សុវត្ថិភាព​ម្ហូបអាហារ ដូច្នេះហើយ​សូមអោយ បងប្អូន​អាជីវករ លក់​នៅតាម​បណ្តា​តូប​នានា មេត្តា​សហការ​ជាមួយ​សមត្ថកិច្ច និង​កុំ​គិតតែ​ផលចំណេញ​ជាធំ និង​សុំអោយ​ទាំងអស់គ្នា រួមគ្នា​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ និង​គោរព​បទដ្ឋាន​បច្ចេកទេស ក្នុងការ​ផ្គត់ផ្គង់​ម្ហូបអាហារ​លើ​ទីផ្សារ​។​

 

​សូមបញ្ជាក់ថា​៖ ក្នុង​ការចុះ​ត្រួតពិនិត្យ​ទំនិញ​នាឱកាស​នោះ មន្ត្រី (​ក​.​ប​.​ប​)​ខេត្ត បានធ្វើ​តេស្ត​បឋម ត្រួតពិនិត្យ​លើ​ចំណីអាហារ​សំខាន់ៗ​រួមមាន​៖ គ្រឿង​សមុទ្រ ពពុះសណ្តែក បាញ់​កាញ់ គុយទាវ ប្រហិត គ្រឿងទេស ជា​លទ្ធផល​អវិជ្ជមាន គឺ​មិនមាន​ផ្ទុក​សារធាតុ​គីមី​ធ្វើអោយប៉ះពាល់​សុខភាព​នោះទេ​៕​

មន្ត្រី (​ក​.​ប​.​ប​) ខេត្ត​ប៉ៃលិន បង្កើន​ការត្រួតពិនិត្យ​ម្ហូបអាហារ​តាម​ទីផ្សារ មុន​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​-​វៀតណាម ចូលមក​ដល់​
មន្ត្រី (​ក​.​ប​.​ប​) ខេត្ត​ប៉ៃលិន បង្កើន​ការត្រួតពិនិត្យ​ម្ហូបអាហារ​តាម​ទីផ្សារ មុន​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​-​វៀតណាម ចូលមក​ដល់​
មន្ត្រី (​ក​.​ប​.​ប​) ខេត្ត​ប៉ៃលិន បង្កើន​ការត្រួតពិនិត្យ​ម្ហូបអាហារ​តាម​ទីផ្សារ មុន​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​-​វៀតណាម ចូលមក​ដល់​
មន្ត្រី (​ក​.​ប​.​ប​) ខេត្ត​ប៉ៃលិន បង្កើន​ការត្រួតពិនិត្យ​ម្ហូបអាហារ​តាម​ទីផ្សារ មុន​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​-​វៀតណាម ចូលមក​ដល់​
មន្ត្រី (​ក​.​ប​.​ប​) ខេត្ត​ប៉ៃលិន បង្កើន​ការត្រួតពិនិត្យ​ម្ហូបអាហារ​តាម​ទីផ្សារ មុន​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​-​វៀតណាម ចូលមក​ដល់​
មន្ត្រី (​ក​.​ប​.​ប​) ខេត្ត​ប៉ៃលិន បង្កើន​ការត្រួតពិនិត្យ​ម្ហូបអាហារ​តាម​ទីផ្សារ មុន​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​-​វៀតណាម ចូលមក​ដល់​
មន្ត្រី (​ក​.​ប​.​ប​) ខេត្ត​ប៉ៃលិន បង្កើន​ការត្រួតពិនិត្យ​ម្ហូបអាហារ​តាម​ទីផ្សារ មុន​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​-​វៀតណាម ចូលមក​ដល់​

PLB Banner on article detail